ក្រសួង សុខាភិបាល កំណត់យក រាជធានី ខេត្ដចំនួន៥ ដើម្បីអនុវត្ដកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២១ ដោយកំណត់យក រាជធានីភ្នំពេញ ,ខេត្ដ ព្រះសីហនុ ,ខេត្ដ កណ្តាល , ខេត្តព្រៃវែង និងខេត្តសៀមរាប ជាភូមិ សាស្ត្រដែលត្រូវ អនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៕ សំរិត