ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថឃាត់ខ្លួនស្ត្រីម្នាក់ ជួញដូរគ្រឿងញៀនជិត ៦គីឡូក្រាម

42

 

តាកែវ ៖ ស្ត្រីម្នាក់ជាមេក្លោងចែកចាយសារធាតុញៀននៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន រួមជាមួយសារធាតុញៀនជិត ៦គីឡូក្រាម ។

លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហ្ថតខេត្តតាកែវ បានឲ្យដឹងថា ការឃាត់ខ្លួនមុខសញ្ញាជាមេក្លោងចែកចាយគ្រឿងញៀនជាស្ត្រីភេទរូបនេះ គឺក្រោយពេលដែលកម្លាំងជំនាញអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនអ្នកចាយគ្រឿងញៀនម្នាក់ នៅស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ក្រោយធ្វើការសួរចម្លើយរួច ជនសង្ស័យខាងលើ បានសហការជាមួយសមត្ថកិច្ច ទើបឈានដល់ការចាប់ខ្លួនមេក្លោងចែកចាយគ្រឿងញៀនភេទស្រីនេះ បានកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ នៅផ្ទះជួល ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដកហូតបានសាធាតុញៀន ដែលមានទម្ងន់សរុបក្រោយការថ្លឹង ចំនួន 5472,9g ។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបន្តថា ក្រោយឃាត់ខ្លួនបាន មន្ត្រីជំនាញយើងបាននាំខ្លួនជនសង្ស័យខាងលើនេះ មកធ្វើការសួរនាំ និងធ្វើតេសពិសោធន៍ បង្ហាញពីសារធាតុញៀនទាំងនេះ នៅចំពោះមុខជនសង្ស័យ ឈ្មោះ ហេង ច្រឹប ភេទស្រី អាយុ៣១ឆ្នាំ ដើម្បីបញ្ជាក់ថា ម្សៅក្រាមសថ្លាទាំងនេះ ពិតជាសារធាតុញៀនពិតប្រាកដមែន ។
ក្រោយធ្វើការបង្ហាញរួច ស្ត្រីជាជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការទៅតាមនីតិវិធី ។

ទន្ទឹមនឹងការចុះត្រួតពិនិត្យក្នុងការធ្វើតេស្តលើសាធាតុញៀននេះដែរ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានធ្វើការកោកសរសើរជាខ្លាំង ចំពោះកងកម្លាំងអាវុធហ្ថតខេត្ត ដែលខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបនូវសកម្មភាពចែកចាយគ្រឿងញៀនទាំងនេះ បានជោគជ័យ ហើយក៏បាលើកទឹកចិត្តដល់កងកម្លាំងបន្តអនុវត្ត បង្ក្រាបឲ្យខានតែបាន ចំពោះមុខសញ្ញាចែកចាយគ្រឿងញៀនទាំងនេះ បន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង