ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកដីលោតបែន ទាក់ខ្សែភ្លើង បាក់អស់២បង្គោល

42

 

ភ្នំពេញ ៖ រថយន្តបែនមួយគ្រឿង បន្ទាប់ពីជួសជុលខួចបែនលើកឡើងចុះរួចរាល់ហើយ បានបើកសាកល្បងតាមផ្លូវ ខណៈមកដល់ដីឡូតិ៍មួយកន្លែង ក៏បានបើកចូលទៅឈប់លើកនឹងទម្លាក់បែនសាកល្បងមើល ឃើញថាប្រើប្រាស់បានហើយ ក៏បានបើកចេញមកវិញ ស្រាប់តែលោតបែនឡើងទាក់ខ្សែភ្លើង បណ្ដាលឲ្យបាក់បង្គោលភ្លើងតូចធំអស់ចំនួនពីរដើម ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញដី សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០នឹង៥០នាទីព្រឹក ថ្ងៃទី២៥ខែមីនាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពពីអ្នកតំណាងរថយន្តបង្ក បានឲ្យដឹងថា រថយន្តបង្កខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 3-0032 បានខូចបែនលើកឡើងចុះ ក្រោយមកក៏បានយកចូលការ៉ាស់ ដើម្បីជួសជុលបែន បន្ទាប់ពីជួសជុលរួចក៏បានឲ្យតៃកុង បើករថយន្តសាកតាមផ្លូវ ខណៈមកដល់ចំណុចដីឡូតិ៍ទំនេរមួយកន្លែង តៃកុងក៏បានបើកចូលទៅក្នុងដីឡូតិ៍ រួចក៏ចុចបែនរថយន្តលើកឡើងចុះសាកល្បងមើលច្រើនដង ឃើញថារថយន្តអាចលើបែនឡើងចុះ ដំណើរការស្រួលហើយក៏បានបើកចេញមកវិញ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានលើកបែនឡើងទាក់នឹងខ្សែភ្លើង បណ្ដាលឲ្យបាក់បង្គោលភ្លើងតូចធំអស់ចំនួនពីរដើម ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញដីតែម្ដង តែមិនបង្កឲ្យមានអ្នករងរបួស នៅក្នុងហេតុការណ៍នេះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរខណ្ឌ ចុះមកទីតាំងកន្លែងកើតហេតុ និងធ្វើការទំនាក់ទំនងទៅមន្ត្រីជំនាញផ្នែកអគ្គិសនី ដើម្បីចុះមកពិនិត្យកន្លែងកើតហេតុ ក្រោយមកតំណាងក្រុមហ៊ុន ក៏បានធ្វើការសម្របសម្រួលចេញថ្លៃខូចខាត និងជួសជុលបង្គោលភ្លើង ទៅឲ្យមន្ត្រីអគ្គិសនីវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង