សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប ទៅម្ចាស់បន្ទប់ជួលមួយរូបនៅខេត្តពោធិ៍សាត់ ប្រកាសមិនយកថ្លៃឈ្នួលជួល
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប ទៅម្ចាស់បន្ទប់ជួលមួយរូបនៅខេត្តពោធិ៍សាត់ ដែលប្រកាសមិនយកថ្លៃឈ្នួលជួល បន្ទប់ចំនួន៤៦បន្ទប់ បើក្នុងខេត្តពោធ៌សាត់ ទៅមុខទៀតមានបញ្ហាជំងឺកូវីដ-១៩កើតឡើង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើ Comment ឆ្លើយតបភ្លាមៗទៅបុរសម្នាក់នៅក្នុងខេត្តពោធ៌សាត់ដែលជាម្ចាស់បន្ទប់ជួលចំនួន៤៦បន្ទប់ឱ្យកម្មករ កម្មការិនីរោងចក្រកាត់ដេរស្នាក់ ដែល ម្ចាស់បន្ទប់ជួលរូបនេះបានបង្ហោះផ្សាយ លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះ Heng Norin នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះថា «រូបគាត់នឹងមិនយកថ្លៃឈ្នួលជួលបន្ទប់ទាំងនោះទេ សម្រាប់កម្មករ កម្មការិនីស្នាក់នៅ បើខេត្តពោធ៌សាត់ទៅមុខទៀត មានបញ្ហាកូវីដកើតឡើង»។
ឆ្លើយតបទៅនឹងទឹកចិត្តដ៏ល្អរបស់ម្ចាស់បន្ទប់ជួលរូបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់
ត្រឡប់ទៅវិញដោយ សម្តេចសម្តែងនូវការអរគុណនិងក៍ចាត់ទុក ការសម្រេចចិត្តរបស់ម្ចាស់ផ្ទះជួលនេះថា «ជាគំរូដ៏ល្អដែលផ្តល់ប្រយោជន៍ដល់កម្មករ កម្មការិនីខ្មែរយើង»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “នេះពិតជាសកម្មភាពជួយដល់សង្គមជាតិពិសេសជួយដល់កម្មករ
កម្មាការិនីដែលកំពុងប្រឈមជាមួយការលំបាកបង្កឡើងដោយកូវីដ១៩។សង្ឃឹមថានឹងមានម្ចាស់ផ្ទះឈ្នួលផ្សេងទៀតចូលរួមជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន”៕