ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ដាក់ចេញវិធានការបន្ថែម បន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៨) ​

53

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៨)។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ នៅបន្តជះឥទ្ធិពលអវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច, ក្រោមស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងបន្តជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។

នាពេលបច្ចុប្បន្ន, ប្រទេសមួយចំនួនបាន និងកំពុងអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងបានសម្រេចចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជា ក៏បាន និងកំពុងស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភពដែលមាន ទៅតាមតម្រូវការចាំបាច់ជាក់ស្តែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរៀងខ្លួនផងដែរ ។

យ៉ាងណាក៏ដោយ, ទោះបីជាយុទ្ធនាការនេះ បាន និងកំពុងប្រព្រឹត្តទៅដោយរលូន ក៏មិនមានន័យថា យើងទាំងអស់គ្នាអាចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាន១០០% ហើយស្ថានភាពសង្គម-សេដ្ឋកិច្ច អាចវិលត្រលប់ទៅរកប្រក្រតីភាពវិញដូចមុន ក្នុងរយៈពេលដ៏ខ្លីបាននោះឡើយ ។

ជាក់ស្តែង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» បានបណ្តាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ ជនជាតិខ្មែរមួយចំនួន ផងដែរ ។ បន្ថែមពីលើនេះ, គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនធំ ក៏នៅតែបន្តប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

បន្ទាប់ពីបានពិនិត្យពិច័យ និងថ្លឹងថ្លែងយ៉ាងល្អិតល្អន់លើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, បន្ទុកសុខាភិបាល ស្ថានភាពពាណិជ្ជកម្ម និង វិនិយោគ ទាំងក្នុងក្របខណ្ឌសកល, តំបន់ និងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែម ជុំទី ៨ ក្នុងគោលបំណង៖ (១). កាត់បន្ថយផលប៉ះពាល់ មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ដែលបណ្តាលមកពីការឆ្លងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១, (២). បន្តសុពលភាពនៃវិធានការ ដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់សម្រាប់ការ អនុវត្តក្នុងពេលឆាប់ៗខាងមុខ, (៣). បន្តដាក់ចេញ និងអនុវត្តវិធានការទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង (៤). បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់។

នៅក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ នៅបន្តជះឥទ្ធិពលអវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច ក្រោម ស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្នុង គោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងបន្តជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែល ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។ នាពេលបច្ចុប្បន្ន, ប្រទេសមួយចំនួនបាន និងកំពុងអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ព្រមទាំងបានសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជា ក៏បាន និងកំពុងស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភពដែលមាន ទៅតាមតម្រូវ ការចាំបាច់ជាក់ស្តែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរៀងខ្លួនផងដែរ។ យ៉ាងណាក៏ ដោយ , ទោះបីជាយុទ្ធនាការនេះ បាននិងកំពុងប្រព្រឹត្តទៅដោយរលូន ក៏មិនមានន័យថា យើងទាំងអស់គ្នា អាចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាន១០០% ហើយស្ថានភាពសង្គម-សេដ្ឋកិច្ចអាចវិល ត្រលប់ទៅរកប្រក្រតីភាពវិញដូចមុន ក្នុងរយៈពេលដ៏ខ្លីបាននោះឡើយ ។ ជាក់ស្ដែង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” បានបណ្តាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ ជនជាតិខ្មែរមួយចំនួនផងដែរ ។ បន្ថែមពីលើនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនធំ _ ក៏នៅតែបន្តប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

បន្ទាប់ពីបានពិនិត្យពិច័យ និងថ្លឹងថ្លែងយ៉ាងល្អិតល្អន់លើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច បន្ទុកសុខាភិបាល ស្ថានភាពពាណិជ្ជកម្ម និង វិនិយោគ ទាំងក្នុងក្របខណ្ឌសកល តំបន់ និងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ ចេញនូវវិធានការបន្ថែម ជុំទី ៨ ក្នុងគោលបំណង៖
(១) . កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គមសេដ្ឋកិច្ចដែលបណ្តាលមកពីការឆ្លងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១,
(២). បន្តសុពលភាពនៃ វិធានការដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់សម្រាប់ការអនុវត្តក្នុងពេលឆាប់ៗខាងមុខ,
(៣). បន្តដាក់ចេញ និងអនុវត្តវិធានការទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួម ជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩
(៤). បន្តជួយទំនុកបម្រុងដល់ ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ។
វិធានការជុំទី ៨ ដែលត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយគ្រប់តួអង្គពាក់ព័ន្ធ រួមមាន ដូចខាងក្រោម ៖
១. វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ : បន្ទាប់ពីរោងចក្រ ធ្វើដំណើរ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផល , កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិត អនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖
-បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១ នាក់ ដែល បំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង , ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០២១ ម្ចាស់រោងចក្រ ។ -សហគ្រាស ក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត ០១ នាក់ (ជាសរុប កម្មករ និយោជិត ០១ នាក់ ទទួលបាន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ) ។

-បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០២១ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ។

-បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ក្រុមហ៊ុនភ្នាក់ងារទេស ចរណ៍ ដែលបាន , ផ្ទះសំណាក់ , ភោជនីយដ្ឋាន និង ចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០២១ ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ ។
-បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃ បេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម ។

២. វិធានការបន្តជួយវិស័យអាកាសចរណ៍
-បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបាន ចុះបញ្ជីនៅកម្ពុជា ។
-បន្តពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០២១ ជាមួយនឹងការអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ ។

៣. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ
– បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០២១ ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបន្តណែនាំដល់ក្រសួង-ស្ថាប័នរដ្ឋ និងអំពាវនាវដល់បុគ្គលឯកជន ដែលជាម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ ជួយសម្រួលដល់ភាគីអ្នកជួល ដោយជៀសវាងការបញ្ឈប់ កិច្ចសន្យា ឬការបណ្តេញចេញ ក្នុងករណីដែលភាគីអ្នកជួលមិនមានលទ្ធភាពបង់ថ្លៃសេវាជួល បានទាន់ពេល វេលា ។ រាជរដ្ឋាភិបាល ក៏សូមលើកទឹកចិត្តដល់ភាគីម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ ចរចាជាមួយនឹង លើនេះ រាជរដ្ឋាភិបាល នៃសេចក្តីប្រកាស ក៏សូមអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ ចូលរួមអនុវត្តតាមស្មារតី រួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ស្តីពីលទ្ធផលកិច្ចប្រជុំស្តីពី បញ្ហាអចលនវត្ថុនៅកម្ពុជា ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២១ ។
ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្តីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត ។
រាជរដ្ឋាភិបាលបន្តតាមដានជាប់ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល , តំបន់ និងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗ បន្ថែមចាំបាច់នានា សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោមក្របខណ្ឌផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច ឡើងវិញ ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង