ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ ទទួលបាននៅ “ពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១” ពីសមាគមទូតមិត្តភាពវប្បធម៌កូរ៉េ

63

កូរ៉េ៖  ក្រោយពីបានទទួលស្គាល់ថា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ ត្រូវបានជ្រើសរើស និងទទួលស្គាល់ ជាស្ថានទូតដែលមានកិច្ចស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការផ្នែកការទូតវប្បធម៌រវាងប្រទេសកម្ពុជា និងកូរ៉េ តាមរយៈសមាគមទូតវប្បធម៌កូរ៉េលោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក៏ទទួលបាននៅពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១ពីសមាគមទូតមិត្តភាពវប្បធម៌កូរ៉េ (Korea Ambassador Culture Friendship Association)

   នេះជាសក្ខីភាពនៃសមិទ្ធផលកិច្ចការងារក្នុងបេសកកម្មការទូតដ៏ថ្លៃថ្លារបស់ លោកឯកអគ្គរាជទូត ដែលបានដឹកនាំក្រុមការងារនៃស្ថានឯកអគ្គរាជទូតទាំងមូល ក្នុងការរួមចំណែកដល់ការពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

   ពិតណាស់ថា កិច្ចការងារការទូតវប្បធម៌ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាគោលនយោបាយអាទិភាពមួយក្នុងចង្កោមការទូតសេដ្ឋកិច្ច ដែលកម្ពុជាត្រូវបង្ហាញឲ្យគេបានស្គាល់នូវអត្តសញ្ញាណជាតិរបស់ខ្លួន បើកចំហរទទួលនូវពហុវប្បធម៌ ដើម្បីពង្រីកការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ពង្រីកការផ្លាស់ប្ដូរពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចជាមួយពិភពលោក។

  នេះជាមោទនភាព ដែលបានបង្ហាញអោយឃើញ ពីការខិតខំប្រឹងប្រែងបំពេញការងាររបស់លោកឡុង ឌីម៉ង់ និងមន្ត្រី រួមជាមួយបុគ្គលិកស្ថានទូតកម្ពុជានៅសេអ៊ូលគ្រប់រូប។

  មន្ត្រីរាជការ និងក្រុមការងារនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្តែងនូវការគោរពអបអរសាទរជូនចំពោះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូត ទទួលបានពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១ពីសមាគមទូតមិត្តភាពវប្បធម៌កូរ៉េ (Korea Ambassador Culture Friendship Association) នេះ ដោយពួកគាត់អះអាងថា នេះ ជាសក្ខីភាពនៃសមិទ្ធផលកិច្ចការងារក្នុងបេសកកម្មការទូតដ៏ថ្លៃថ្លារបស់ លោកឯកអគ្គរាជទូត ដែលបានដឹកនាំក្រុមការងារនៃស្ថានឯកអគ្គរាជទូតទាំងមូល រួមចំណែកដល់ការពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងសូមអោយឯកអគ្គរាជទូត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានសមប្រកបនូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈា្លសវៃ និងសូមទទួលបាននូវជោគជ័យធំធេងបន្ថែមទៀតក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តម តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសាធារណរដ្ឋកូរ៉េ៕

 

អត្ថបទដែលជាប់ទាក់ទង