ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមន ចុះសំណេះសំណាល ចែកអំណោយ ជូនដល់កម្លាំងប្រជាការពារសង្កាត់ទន្លេបាសាក់ ចំនួន២៣រូប

46

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌចំការមន ដែលដឹកនាំការងារចុះចែកអំណោយដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់កម្លាំងប្រជាការពារសង្កាត់ទន្លេបាសាក់ ចំនួន២៣រូបដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងលោកចៅសង្កាត់ទន្លេបាសាក់ផងដែរ។
អំណោយដែលទទួលបានរួមមាន៖ អង្ករ, មី, ត្រីខ, ទឹកស៊ីអ៉ីវ, ទឹកត្រី, សណ្ដែកដី, សាប៊ូ, ស្កសរ, នំបញ្ចប់ និងទឹកអាល់កុល។
អំណោយដែលចែកជូនដល់កម្លាំងប្រជាពារសង្កាត់ខាងលើនេះ បានមកពីសប្បុរសជននានាទាំងនៅក្នុងមូលដ្ឋានខណ្ឌ និងក្រៅមូលដ្ឋានខណ្ឌផងដែរ៕

អត្ថបទដែលជាប់ទាក់ទង