លោក គួច ចំរើន ៖ គ្មានពាក្យថាហត់ទេ មានតែពាក្យថាសូមទោស ដែលយឺតយ៉ាវ ក្នុងការចុះមកជួប សាកសួរសុខទុក្ខបងប្អូន ដែលរងគ្រោះ ដោយទឹកជំនន់








ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ១៩.៦៨៣គ្រួសារ ផ្សេងទៀតមិនទាន់បាន ទទួលអំណោយនូវឡើយទេ ទន្ទឹននឹងនេះ លោក គួច ចំរើន អភិបាលខេត្តបាន និងកំពុងអំពាវនាវរកជំនួយដើម្បីចែកជូន ប្រជាពលរដ្ឋជាបន្តបន្ទាប់ រាល់ថ្ងៃ ដោយមិនគិតថា ពេលយប់ឬថ្ងៃឡើយ។
រហូតមកដល់ត្រឹមថ្ងៃទី១៦ ខែសីហា នេះ ប្រជាពលរដ្ឋដែលបាន ទទួលអំណោយ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចែកតាម បណ្តាស្រុកនានាមាន: ស្រុកកោះសូទិនចំនួន ៥.៥០១ គ្រួសារ, ស្រុកកំពង់សៀមចំនួន ៣.២០៣ គ្រួសារ,។ ស្រុកព្រៃឈរចំនួន ១.៤១៧ គ្រួសារ, ស្រុកស្រីសន្ធរចំនួន ៣១២ គ្រួសារ, ស្រុកកងមាសចំនួន ៧៧ គ្រួសារ និងស្រុកស្ទឹងត្រង់ចំនួន ៥៨ គ្រួសារ។
លោក គួច ចំរើន បានស្នើសុំដល់សប្បុរសជននានា សូមចូលរួមជាថវិកាក្តី សម្ភារៈក្តីដើម្បី យកមកចែកជូនដល់ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយទឹកជំនន់ នាពេលនេះ អោយបានទាន់ពេលវេលា ហើយលោក និងចុះចែកអោយដល់ខ្នងផ្ទះ ប្រជាពលរដ្ឋ គ្រប់ពេលវេលា ទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ ធ្វើយ៉ាងណាអោយទាន់ស្របតាមត្រូវការ របស់ប្រជាពលរដ្ឋ ។
ជាក់ស្តែងនារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោក គួច ចំរើន និងលោកស្រីរួមជាមួយ អស់លោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះសូទិន បាន អញ្ជើញចុះចែកអំណោយ កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួន ៩៨គ្រួសារ រួមមាន អង្ករ,មី ,ត្រីខកំប៉ុង, ទឹកស៊ីអ៊ីវ, ទឹកត្រី,អំបិល, ទឹកបរិសុទ្ធ, ទឹកក្រូច, ក្រមា, មុង ,ភួយ,សារុង,តង់ សម្ភារ:ប្រើប្រាស់ដទៃមួយចំនួនទៀត និងថវិកាមួយចំនួនផងដែរ។
លោកអភិបាលបានបញ្ជាក់ថា គ្មានពាក្យថាហត់ទេ តែមានពាក្យថាសូមទោស ដែលយឺតយ៉ាវ ក្នុងការមកជួបសាកសួរសុខទុក្ខ បងប្អូនដែលរងគ្រោះ ដោយទឹកជំនន់។
នារសៀលនេះ ក្នុងនាមអនុប្រធានកិត្តិយស កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមលោកនិងភរិយា បានបន្តចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលករងគ្រោះ ដោយទឹកជំនន់ ចំនួន ៩៨ គ្រួសារ នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន៕

