ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំងឺជាស្ត្រី​ ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ មិនមែនដោយសារជំងឺកូវីដ-១៩​ ទេ គឺមកពីការហូរឈាមក្រពះខ្លាំង​ និងហូរឈាមរដូវច្រើនពេក

52

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញប្រកាសព័ត៌មានថា នៅថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២១​ វេលាម៉ោង​ ១៦និង៣០នាទីរសៀល​ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ មានអ្នកជំងឺជាស្ត្រី​ ម្នាក់អាយុ​ ៤៨ឆ្នាំ​ បានស្លាប់បាត់បង់ជីវិត​ ដោយសារស្ហុកភ្លាមៗបណ្តាលមកពីការហូរឈាមក្រពះខ្លាំងផង​ និងហូរឈាមរដូវច្រើនពេកផង​ មិនមែនដោយសារជំងឺកូវីដ-១៩​ នោះឡើយ​។

ក្រសួងសុខាភិបាល បានបញ្ជាក់ពីករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៤៣ឆ្នាំ ដោយសារការបាត់បង់ឈាមច្រើនលើអ្នកជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោង តាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៤៣ឆ្នាំ ដែលរស់នៅក្នុងខេត្តព្រះសីហនុ បានស្លាប់បាត់បង់ជីវិត ដោយសារការធ្លាក់ឈាមខ្លាំង(ហូរឈាមក្រពះ និងហូរឈាមរដូវច្រើន) កាលថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០ នាទី រសៀល ។

ស្ត្រីខាងលើនេះ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដោយមូលហេតុ ហូរឈាមរដូវច្រើន និងមានជំងឺក្រពះរ៉ាំរៃ។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់ស្រ្តីនេះ ដើម្បីធ្វើវិភាគរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ក្រុមគ្រូពេទ្យទទួលបានលទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ពីមន្ទីរពិសោធន៍វិទ្យាប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា សពមាន
វិជ្ជមានវីរុសកូរីដ-១៩។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺខាងលើនេះ មានសភាពធ្ងន់ធ្ងរ ដោយមានការហូរឈាមក្រពះយ៉ាងច្រើនគំហុក បូករួមនិងការហូរឈាមរដូវខ្លាំងផងដែរនោះ បានបណ្តាលឱ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១៦និង៣០នាទី រសៀល ទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះតាមបច្ចេកទេស និងមានការបញ្ចូលឈាម នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៤៣ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារស្ហុក ភ្លាមៗបណ្តាលមកពីការបាត់បង់ឈាមច្រើនយ៉ាងគំហុក មិនមែនដោយសារជំងឺកូវីដ-១៩នោះទេ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕

អត្ថបទដែលជាប់ទាក់ទង