ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកងចុះចែកអំណោយ ដល់ប្រជាជនក្រីក្រ២១គ្រួសារ កំពុងធ្វើចត្តាឡីស័កនៅបឹងកេងកង៣

50

ភ្នំពេញ៖នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកធឹម សំអានអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង រដ្ឋបាលខណ្ឌបឹងកេងកង ដែលដឹកនាំដោយ លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បឹងកេងកងតំណាងលោកអភិបាល ខណ្ឌដោយបានចុះចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២១គ្រួសារ កំពុងធ្វើចត្តាឡីស័កដែលរស់នៅសង្កាត់បឹងកេងកងទី៣ ដោយមានការចូលរួមពីលោកចៅសង្កាត់បឹងកេងកងទី៣ និងមន្ត្រីសាលាខណ្ឌ។
អំណោយដែលទទួលបានក្នុង ០១គ្រួសារ រួមមាន៖អង្ករ ចំនួន ២៥គីឡូក្រាម,មី ចំនួន ០១កេសទឹកស៊ីអ៉ីវ ចំនួន ០១យួរ,ម៉ាស ចំនួន ១០,ទឹកបរិសុទ្ធ ចំនួន ០១កេស,ស្ករសរ១គី នឹង ប្រេងឆា១ដបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង