ថ្ងៃនេះ ករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៦នាក់ជាសះស្បើយ ៣៤នាក់ និងមានអ្នកស្លាប់១០នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ម៉ោង ១០និង៣០ ព្រឹក ថ្ងៃទី ២៨ មីនា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៦នាក់ (ឆ្លងសហគមន៍ទាំងអស់) និងមានជាសះស្បើយ ៣៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ២២៣៣នាក់ ចំនួនសំរាកពេទ្យ ១០៥៤នាក់ និងចំនួនជាសះស្បើយសរុបកើន ១១៦៦នាក់ និង ស្លាប់ថ្មី ២ សរុបស្លាប់ ១០នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៕