អភិបាលរងខេត្តចុះ ចែកអំណោយដល់ អ្នកធ្វើចត្តាឡីស័កតាមផ្ទះ និងពិនិត្យការងារនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចហ៊ុនសែន-រ៉ូតា
កណ្ដាល៖នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធានមន្ទីរ អភិបាលស្រុកខ្សាច់កណ្តាល ប្រធានក្រុមប្រឹក្សាស្រុក និងមន្ត្រីពាក់ព័ន្ធ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែល កំពុងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ព្រមទាំងបានចុះពិនិត្យការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន -រ៉ូតា។
ក្នុងល៩កបានសុំឱ្យបងប្អូនថែទាំសុខភាពហើយ អនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការ៣កុំ និង៣ការពាររបស់សម្ដេចតេជោហ៊ុនសែន ឱ្យបានល្អគ្រប់គ្នា៕