ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ បង្ក​ភាព​អនាធិបតេយ្យ​ ១០​នាក់​បញ្ជូន​ ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​

41

 

​បន្ទាយ​មាន​ជ័យ​ ៖​ ក្រុម​ក្មេង​ទំនើង​ចំនួន​១០​នាក់​ដែល​បាន​បង្ក​ភាព​អនាធិបតេយ្យ​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បង្ក្រាប​ឃាត់ខ្លួន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

​ ​លោក​វរសេនីយ៍ទោ​ បោ​ន​ សីហា​ អធិការ​ស្តីទី​ ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឲ្យ​ដឹង​ថា​៖​ អនុវត្ត​តាម​បទបញ្ជា​ របស់​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២១​ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ធ្វើការ​ឃាត់​ក្រុម​ក្មេង​ទំនើង​ចំនួន​០២​នាក់​ នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២​ សង្កាត់​ប៉ោ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ និង​ដកហូត​បាន​កាំបិត​១​ដើម​ ព្រមទាំង​ម៉ូតូ​០១​គ្រឿង​ យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​។​

​លោក​អធិការ​ស្តីទី​បន្ត​ថា​ ក្រោយ​ពី​បាន​សួរនាំ​ក្មេង​ទាំង​០២​នាក់​ កម្លាំង​នគរបាល​ក្រុង​បាន​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បក្ខពួក​ប្រុស​ ស្រី​ចំនួន​០៧​នាក់​ទៀត​ និង​បាន​ដកហូត​បាន​កាំបិត​កែ​ច្នៃ​១​ដើម​ និង​កាំបិតប៉័ងតោ​ចំនួន​១​ដើម​ ព្រមទាំង​ម៉ូតូ​០២​គ្រឿង​ នៅ​ចំណុច​បន្ទប់​ជួល​ក្នុងភូមិ​បា​លិ​លេ​យ្យ​១​ សង្កាត់​ប៉ោយ​ ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ទោ​ បោ​ន​ សីហា​ បាន​ឲ្យ​ដឹង​ទៀត​ថា​៖​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្មេង​ទំនើង​ឈ្មោះ​ ហយ​ រស់​ បាន​សារភាព​ថា​ ក្រុម​ពួក​ខ្លួន​មាន​រហ័ស​នាម​ថា​ ក្រុម​សូ​ឡូ​ ហើយ​ក្រុម​របស់​ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ក្រុម​ផ្សេង​ និង​ទៅ​លើ​អ្នក​ដ៏​ទៃ​ ច្រើន​ដង​ផង​ដែរ​ ឲ្យ​តែ​មើល​មុខ​និង​ជិៈ​ម៉ូតូ​វ៉ា​ពួក​គេ​។​

​លោក​វរសេនីយ៍ទោ​ ព្រហ្ម​ ប៊ុ​ន​ធឿ​ន​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ ក្រោយ​ពី​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ធ្វើការ​ឃាត់​ក្មេង​ទំនើង​បាន​០៩​នាក់​ បន្ទាប់​ពី​ក​ម្លាំ​ជំនាញ​បាន​ស្រង់​ចម្លើយ​ទាំង​០៩​នាក់​រួច​មក​ នៅ​ថ្ងៃ​ទី​២៧​ ខែ​ មីនា​ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​ និង​៣០​នាទី​ កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​បន្ត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បាន​បក្ខពួក​បាន​ចំនួន​០៣​នាក់​បន្ថែម​ទៀត​ និង​បាន​ដកហូត​បាន​កាំបិត​ខ្វែវ​ ចំនួន​១​ដើម​ ព្រមទាំង​ម៉ូតូ​ម៉ាក​អ៊ិ​ច​ស៊ិ​ន​ទ័​រ​១​គ្រឿង​ផង​ដែរ​។​

​ ​លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖​ ចំពោះ​ក្មេង​ស្រី​ចំនួន​០២​នាក់​ ព្រះ​រា​ជ្ញ​អាជ្ញា​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ រួច​ហៅ​ឪពុក​ម្តាយ​ឲ្យ​នាំ​មក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ល្ងាច​ថ្ងៃ​ទី​២៧​ខែមីនា​ ឆ្នាំ​២០២១​ ។​ ដោយឡែក​ចំពោះ​ក្មេង​ទំនើង​ប្រុសៗ​ចំនួន​១០​នាក់​ និង​វត្ថុ​តាង​ដាវ​ កាំបិត​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ នៅ​រសៀល​ថ្ងៃ​ទី​២៨​ខែមីនា​ ឆ្នាំ​២០២១​ ៕

អត្ថបទដែលជាប់ទាក់ទង