ថ្ងៃទី ២៨ មីនារកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤០នាក់ និងជាសះស្បេីយ ៦នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ម៉ោង ១១និង៣០ ព្រឹក ថ្ងៃទី ២៩ មីនា ២០២១ រកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤០នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ ៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ២២៧៣នាក់ ចំនួនសំរាកពេទ្យ ១០៨៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៧២នាក់ និង ស្លាប់ថ្មី ១ សរុបស្លាប់ ១១នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ៕