ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូបុកម៉ូតូស្លាប់២នាក់, របួសម្នាក់

53
  • កណ្ដាល៖ប៉ូលិសអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូបណ្ដាលអោយស្លាប់២នាក់នៅកន្លែងកើតហេតុ និង រងរបួសធ្ងន់ម្នាក់,ខូចខាតម៉ូតូ០២គ្រឿង។
    គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅព្រលប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅលេីកំណាត់ផ្លូវជាតិលេខ ៥១មុខភូមិសេរីសុខា ឃុំដំណាក់អំពិល ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ ចន្លោះគីឡូម៉ែត្រ៣៤-៣៥។
    នៅល្ងាចថ្ងៃទីខែឆ្នាំ​ កេីតហេតុខាងលេី​ មានម៉ូតូ០១គ្រឿងម៉ាក​ហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កណ្តាល ១AD-១០៣៣ បេីកបរដោយឈ្មោះ​ ទិត ទុយ ភេទប្រុស​ អាយុ៧៥ឆ្នាំ​ ស្លាប់នៅនឹងកន្លែងកើតហេតុ ( ពាក់មួកសុវត្តិភាព )ទីលំនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរប លោកអាចារ្យវត្ត បានបើកម៉ូតូពីជើងទៅត្បូង(ឧដុង្គ – ថ្នល់ទទឹង) លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូបានជ្រុលចង្កូតចូលចំណែកផ្លូវយាន្តម្ខាងទៀត ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដាខ្លិច ពណ៌សរពាក់ស្លាកលេខ កណ្តាល១AB-៧៧៤៩ អ្នកបើកបរឈ្មោះយិន យ៉ុម ភេទប្រុស អាយុ ៥០ ស្លាប់នៅនឹងកន្លែងកើតហេតុ រួមដំណើរជាមួយប្រពន្ធឈ្មោះ អៀង ផាអាយុ៤៨ ( ពាក់មួកសុវត្តិភាពទាំង០២ ) របួសធ្ងន់ដែលមានទីលំនៅភូមិ គិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបើករពីត្បូងទៅជើង ទិសដៅបញ្ច្រាស់គ្នា។
    សេចក្ដីសនិ្នដ្ឋាន​ ៖ករណីនេះបណ្ដាលមកពីអ្នកបេីកបរម៉ូតូហុងដាឌ្រីម​ បើកបរខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ ។
    ចំពោះសពបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី និង អ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។
    ចំពោះមធ្យោយបាយ​ កម្លាំងជំនាញបាន​ ធ្វេីការវាស់វែង​ យកមករក្សារទុក​ នៅអធិការដ្ឋាននគរបាលស្រុក​ ដេីម្បីកសាងសំណុំរឿង​ តាមនីតិវិធីច្បាប់​ ៕
អត្ថបទដែលជាប់ទាក់ទង