បញ្ជូនខ្លួនក្រុមចាប់ជំរិត ជនជាតិចិនទាំង១៤នាក់ បន្លំខ្លួនធ្វេីជាគ្រូពេទ្យ ចុះយកសំណាក់កូវីដ១៩ ទៅតុលាការ
ភ្នំពេញ ៖ សមត្ថកិច្ចព្រហ្មទណ្ឌស្រសួងមហាផ្ទៃ បញ្ជូនខ្លួនក្រុមចាប់ជំរិតជនជាតិចិនទាំង១៤នាក់ ទៅតុលាការ នាព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២១ ដែលជនជាតិចិនទាំង១៤នាក់នេះ បន្លំខ្លួនធ្វេីជាគ្រូពេទ្យ ចុះយកសំណាក់កូវីដ១៩ ហើយចាប់ជំរិតជនជាតិចិនដូចគ្នា២នាក់ទារប្រាក់ចំនួន៣ម៉ឺនដុល្លារ នៅចំណុចទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ POSITANO BOUTIQUE HOTEL ។
សូមបញ្ជាក់ថា ៖ នាវេលាម៉ោង ១៦និង០៥នាទី ល្ថាចថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យប្រុសស្រីចំនួន ១៤នាក់ ជនជាតិចិន បន្លំខ្លួនធ្វើជាក្រុមគ្រូពេទ្យចុះយកសំណាកកូវីដ១៩ ហើយចាប់ជំរិតទារប្រាក់ចំនួន៣ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបាន។
ករណីចាប់ជំរិតទារប្រាក់នេះ កើតឡើងនៅចំណុចទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ POSITANO BOUTIQUE HOTEL ហើយកម្លាំងជំនាញបានរំដោះបុរសជនរងគ្រោះបបានចំនួន ២នាក់ដោយសុវត្ថិភាព។
តាមមន្ត្រីជំនាញឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យបានស្លៀកពាក់ឯកសណ្ឋានឈុតដូចក្រុមគ្រូពេទ្យ ចុះយកសំណាក ដើម្បីធ្វើសកម្មភាព ចាប់ជនរងគ្រោះ នៅមូលដ្ឋានខណ្ឌចំការមន រួចជំរិតទារប្រាក់ចំនួន ៣ម៉ឺនដុល្លារ។
បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពរួច ទើបកម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយមូលដ្ឋាន ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតជួយរំដោះជនរងគ្រោះចំនួន ០២នាក់ ជាជនជាតិចិន ទើបកម្លាំងនគរបាលឈានដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិចិន បន្តបន្ទាប់ចំនួន១៤នាក់ ក្នុងនោះស្រីម្នាក់ជនជាតិចិន នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ដែលមានទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការសាកសួរ ចាត់ការតាមនីតិវិធី៕