អភិបាលខណ្ឌដង្កោ ចុះពិនិត្យតាមទីតាំងភោជនីយដ្ឋាន ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ទាំងយប ដើម្បីពង្រឹងការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ ការពារ និង ៣កុំ”
ភ្នំពេញ៖នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក ស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការចុះពិនិត្យតាមទីតាំងភោជនីយដ្ឋាន ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ ការពារ និង ៣កុំ” របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕