ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រៀបចំពិធីទូងស្គរ និងវាយគង ដើម្បីដាស់ស្មារតីដល់ ប្រជាពលរដ្ឋគ្រប់ៗរូប​កុំឱ្យធ្វេសប្រហែសក្នុងការអនុវត្តវិធានការ ៣ ការពារ និង៣កុំ

48

ភ្នំពេញ៖លោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១បានដឹកនាំ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ និងមន្ត្រីនៃរដ្ឋបាលខណ្ឌ នាំយកទេយ្យទាន មកវេរប្រគេនដល់ ព្រះសង្ឃ គង់នៅវត្តញាណរង្សី ព្រមទាំង រៀបចំពិធីទូងស្គរ និងវាយគង ដើម្បីដាស់ស្មារតីដល់ប្រជាពលរដ្ឋគ្រប់ៗរូប​កុំឱ្យធ្វេសប្រហែសក្នុងការអនុវត្តវិធានការ ៣ ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ​​៕

អត្ថបទដែលជាប់ទាក់ទង