ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យ ទទួលអំណោយ ជាគ្រឿងឧបភោគ ពីសប្បុរសជន លោក ឈុន សេរី និងផ្តល់ជូនកងកម្លាំងដែរប្រចាំការតាមគោលដៅធ្វើចត្តាឡីស័កក្នុងមូលដ្ឋានខណ្ឌមានជ័យ

86

 

ភ្នំពេញ ៖ នៅរសៀល ថ្ងៃ អង្គារ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ទទួលសំភារៈពី សប្បុរសជន មានដូចជា ម៉ាស់ អាកុល ភេសជ្ជៈ មី ទឹកសុទ្ធ របស់លោក ឈុន សេរី ។ ជាមួយគ្នានេះដែរ លោកអភិបាលរង បានថ្លែងអំណរគុណ ដល់សប្បុរសជន លោក ឈុន សេរី ដែលបានឧបត្ថម្ភ សំភារៈជា អាល់កុល ម៉ាស់ ទឹកសុទ្ធ មី ភេសជ្ជៈ ដល់រដ្ឋបាលខណ្ឌមានជ័យ សំរាប់ផ្តល់ជូនកងកម្លាំងតាមគោលដៅធ្វើចត្តាឡីស័កផងដែរ ។

បន្ទាប់ពីទទួលបានសំភារៈជា ម៉ាស អាកុល ទឹកសុទ្ធ មី ភេសជ្ជៈ រួចមក នារសៀលថ្ងៃដដែរនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបន្តចុះពិនិត្យ និង ផ្តល់សំភារៈទាំងអស់នេះ ជូនដល់កងកម្លាំងដែលយាមប្រចាំការនៅតាមគោលដៅទីបញ្ជាការស្រាល ដែលកំពង់ធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋានគោលដៅសង្កាត់ ក្នុងខណ្ឌមានជ័យ ។

នាឳកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានថ្លែងអំអគុណ និងកោតសរសើរខ្ពស់ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការការពារបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាល ក៍ដូចជាបានសហការជាមួយក្រុមគ្រូពេទ្យ មិនថាយប់ ឬថ្ងៃ ភ្លៀង ឬក្តៅ នោះទេ បងប្អូនកងកម្លាំង តែងតែនៅមុខគេជានិច្ច ។ ហើយ លោកអភិបាលរង ក៍បានពាំនាំនូវមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ រួមទាំងថ្នាក់ដឹកនាំខណ្ឌផងដែរ នេះជាការលើកទឹកចិត្តកងកម្លាំង ក្នុងការខិតខំរក្សាការពារ តាមទីកន្លែង មណ្ឌលចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពជូនបងប្អូនដែលកំពង់អនុវត្តន៍តាមវិធានការសុខាភិបាល ។ ទន្ទឹមនឹងនេះ លោកអភិបាលរង ខណ្ឌមានជ័យ បានបន្ថែមទៀតថា សូមអោយកងកម្លាំងយើងបន្តពង្រឹងការពារសន្តិសុខ នៅគោលដៅចត្តាឡីស័កនីមួយៗអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងសូមអោយបងប្អូនប្រជាពលរដ្ឋ ក៌ដូចជាកងកម្លាំងទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ ការពារ និង ៣ កុំ ក៍ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ទាំងអស់ ប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះអោយសោះដើម្បី ជៀសវាង ការរីករាលដាលឆ្លងកីវីដ-១៩ ក៌ដូចជាបញ្ចប់ ព្រឹត្តិការណ៍ ២០កុម្ភះខាងមុខនេះផងដែរ ។

ក្នុងនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានផ្តល់សំភារៈនៅទីបញ្ជាការស្រាលដែលមាន ។
កម្លាំងអធិការនគរបាលខណ្ឌ អាល់កុល ចំនួន ១កាន , មី ៥កេស , ទឹកសុទ្ធ ២០ កេស , ភេសជ្ជៈ ២កេស , ម៉ាស់ ២០ ប្រអប់ ។
កម្លាំង អាវុធហត្ថខណ្ឌ អាល់កុល ១កាន , ភេសជ្ជៈ ១កេស , ទឹកសុទ្ធ ១០ កេស , មី ៥ កេស , ម៉ាស់ ១០ ប្រអប់
កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ អាកុល ១កាន ទឹកសុទ្ធ ៥ កេស ម៉ាស់ ២ ប្រអប់ ភេសជ្ជៈ ១ កេស, មី ១ កេស រួមទាំងកម្លាំងដែរយាមគោលដៅធ្វើចត្តាឡីស័ក តាមសង្កាត់ ក្នុងមួយសង្កាត់ ទឹកសុទ្ធ ៥ កេស ម៉ាស់ ២ប្រអប់ ភេសជ្ជៈ ១កេស, មី ១ កេស សំរាប់យកប្រើប្រាស់ទប់ទល់និងជំងឺកូវីដ-១៩ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង