ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ អនុវត្តយ៉ាងម៉ឹងម៉ាត់ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

61

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បន្តអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុតនូវវិធានការ ការពារនិងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមវិធានការ ៣កុំ ៣ការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ នាឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តែងតែយកចិត្តទុកដាក់បំផុតក្នុងការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា នូវវិធានការ ការពារជំងឺកូវីដ១៩ ៣កុំ ៣ការពារ។
ថ្នាក់ដឹកនាំមន្ទីរ តែងតែបានដាស់តឿនក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ជារឿយៗ ត្រូវមានទំនួលខុសត្រូវខ្ពស់ ដោយបន្តអនុវត្តវិធានការខាងលើអោយបានហ្មត់ចត់ និងត្រឹមត្រូវតាមការណែនាំ ដោយបានចាត់តាំងមន្ត្រីប្ដូរវេនគ្នាប្រចាំការរៀងរាល់ម៉ោងធ្វើការដើម្បីត្រួតពិនិត្យកំដៅ និងបាញ់អាល់កុលលាងដៃជូនមន្ត្រី និងប្រជាពលរដ្ឋដែលមកទទួលសេវាគ្រប់ប្រភេទរបស់មន្ទីរទាំងអស់ នៅទ្វារច្រកចេញចូល និងនៅមុខអគារទាំងអស់របស់មន្ទីរ។
សូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមវិធានការ ការពារជំងឺកូវីដ១៩ ៣កុំ ៣ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង