ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកតំណាងរាស្ត្រកែប ជុតិមា ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោ ដែលបានមកចាក់វ៉ាក់សាំងការពារជម្ងឺកូវីឌ១៩ នៅមន្ទីរពេទ្យបង្អែកដង្កោ

60

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោកកែប ជុតិមា អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអតីតអភិបាលរាជធានីភ្នំពេញ បន្ទាប់ពីបានចែកអំណោយ ដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោរួច លោកក៏បានបន្តអញ្ជើញទៅជួបសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោ ដែលបានមកទទួលចាក់វ៉ាក់សាំងការពារជម្ងឺកូវីឌ១៩ ដោយស្មាគចិត្ត នៅមន្ទីរពេទ្យបង្អែកដង្កោ ។

ក្នុងឱកាដនោះលោកកែប ជុតិមា បានសូមផ្តាំផ្ញើរឱ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីការពារជម្ងឺឆ្លងនេះ ចូលដល់សហគមន៍របស់យើង ជាពិសេស វិធានការ “៣ ការពារ និង ៣កុំ” របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង