អនុវត្តនូវវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ការបិទហាងហូបចុក ភោជនីយដ្ឋាន និងការបិទការធ្វើចរាចរណ៍ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺជាដើមដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
អភិបាលរាជធានីភ្នំពេញដាក់ចេញនូវវិធានការថ្មី ក្នុងរយៈពេលពីរសប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី០១ខែមេសា នេះរហូតដល់ថ្ងៃទី ១៤ខែមេសា ឆ្នាំ២០២១ ដោយការអនុវត្តនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដូចជាការបិទហាងហូបចុក ភោជនីយដ្ឋាន និងការបិទការធ្វើចរាចរណ៍ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺជាដើមដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេងបានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ ដូចជាកម្លាំងសមត្ថកិច្ច ត្រូវចុះល្បាតជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីពង្រឹងនូវវិធានការ ទប់ស្កាត់នៅជំងឺ-១៩ ទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ពិេសសអនុវត្តវិធានការ៣កុំនិង៣ការពារ ដោយតម្រូវឲ្យពួកគាត់ពាក់ម៉ាកនិងគម្លាតសុវត្ថិភាពនៅតាមទីសាធារណៈ ដើម្បីបង្ការនិងទប់ស្កាត់អោយបាននូវជំងឺកូវីដ-១៩នេះ។
ការណែនាំបែបនេះ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង នៅព្រឹកថ្ងៃទី០១ ខែមេសាឆ្នាំ២០២១ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈវីដេអូខុនហ្វើរិន (video conference ) នៅសាលារាជធានីភ្នំពេញដើម្បីពង្រឹងលើបញ្ហា សន្តិសុខការបង្ការនូវទប់ស្កាត់នូវការរីករាលដាលនៃជំងឺ -១៩ និងការពង្រឹងការងារនៅតាមមណ្ឌលចត្តាឡីស័កនានានៅទូទាំងរាជធានីភ្នំពេញផងដែរ។
នេះបើតាមលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេង បានមានប្រសាសន៍ណែនាំទៅដល់អាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យមើលស្ថានភាពជាក់ស្តែង នៅតាមមណ្ឌលចត្តាឡីស័កនានានៅទូទាំងរាជធានីភ្នំពេញ ដោយលោកអភិបាល បានណែនាំអោយ លោកមេភូមិ ចៅសង្កាត់ អភិបាលខណ្ឌ ចុះពិនិត្យមើលស្ថានភាពជីវភាពបងប្អូន ប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វើចត្តាឡីស័ក ថាតើពួកគាត់មានការខ្វះខានឬតម្រូវការអ្វី ៕