គ្រោះថ្នាក់ចរាចរណ៍ បេីកបរបញ្រ្ចាសទិសគ្នា រវាងរថយន្ត និងម៉ូតូ បណ្តាលអោយ អ្នករួមដំណេីររងរបួសធ្ងន់ម្នាក់
រតនគិរី៖ នៅវេលាម៉ោង ២០ :០០ នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចមុខវិមានសព ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង មានករណីគ្រោះថ្នាក់ចរាចរណ៍ បើកបរបញ្ច្រាស់ទិសគ្នារវាងរថយន្តនិងម៉ូតូ ពីកើតមកលិច និងពីលិចមកកើត បណ្តាលអោយអ្នកបេីកបរម៉ូតូរងរបួសធ្ងន់ម្នាក់។
យោងតាមរបាយការណ៍របស់គណបញ្ជាការឯកភាពក្រុងបានអោយដឹងថា ៖
១. ឈ្មោះ កាអឹម កឿន ភេទប្រុសអាយុ ១៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ រស់នៅភូមិចាអុង ឃុំចាអុង ស្រុកអូរជុំ ជាអ្នកបើកបរម៉ូតូម៉ាក wave ពណ៌ខ្មៅគ្មានស្លាកលេខ ជិះគ្នាពីរនាក់ទិសដៅពីលិចមកកើតគ្មានរបួស និងអ្នករួមដំណើរ ឈ្មោះគ្រី កុង ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរកសិករ ជនជាតិគ្រឹង រស់នៅភូមិចាអ៊ុង ឃុំចាអ៊ុង ស្រុកអូរជុំ បណ្តាលអោយរងរបួសធ្ងន់
២. ឈ្មោះកែវ សុភាង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការនៅមន្ទីរសង្គមកិច្ច រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ជាអ្នកបើកបររថយន្តម៉ាកRAV ៤រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ 21 2-0086 គ្មានរបួស។
បច្ចុប្បន្នវត្ថុតាងទាំងពីរ បានយកមករក្សាទុកនៅ
ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រងចាំការដោះស្រាយបន្ត ចំណែកជនរងគ្រោះត្រូវបាន ដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕