ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសម្នាក់ស្លាប់ ក្នងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ

40

 

ភ្នំពេញ÷ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសអ្នកជិះម៉ូតូម្នាក់ស្លាប់បាត់បង់ជីវិត ខណ:ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំនុចផ្លូវបេតុងភូមិព្រៃវែងខាងកើត សង្កាត់សង្កាត់ព្រៃវែងខណ្ឌដង្កោ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា÷ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកកូរ៉ឡាពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ 2Q 2411តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំនុចកើតហេតុក៏មានប៉ូលិសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូពាក់ស្លាកនគរបាល1 _1803 ធ្វើដំណើរពីទិសដៅត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករថយន្តចំពីមុខពេញបណ្តាលឲ្យដួលបោលក្បាល ត្រូវបានរថយន្តសាមុយបញ្ជូនទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលជនរងគ្រោះ បានស្លាប់បាត់បង់ជិវិតបាត់ទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងថា÷ សពជនរងគ្រោះមានឈ្មោះ ដាញ់ ស៊ីវិល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីនគរបាល ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ
ចំណែកអ្នកបើកបររថយន្តខាងលើមានឈ្មោះ សួង ចាន់រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំមុខរបរកសិករ ស្នាក់នៅភូមិបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ព្រៃវែង បានចុះទៅឃាត់អ្នកបើកបររថយន្តយកមកសាកសួបន្ត
បន្ទាប់មកក៏មានសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ សហការជាមួយចរាចរណ៍ក្រុង ចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ រួចក៏បានក៏បានយកអ្នកបើកបរនិងរថយន្ត រួមនិងម៉ូតូជនរងគ្រោះបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ចាត់ការបន្តតាមនិតិវិធី។
ចំណែកសពសមត្ថកិច្ចបានដឹកយកតម្កល់ទុក នៅវត្តទឹកថ្លាដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង