ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញសាកសព ក្មេងប្រុស អាយុប្រហែល១០ឆ្នាំ ម្នាក់ នៅក្នុងព្រៃត្រែង សង្ស័យករណីឃាតកម្ម

48

ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ មានករណីប្រទះឃើញសាកសព ក្មេងប្រុសអាយុប្រហែល១០ឆ្នាំម្នាក់ ដោយសង្ស័យថាជាករណីឃាតកម្ម សម្លាប់យ៉ាងឃោរឃៅ ដែលហេតុការណ៍ខាងលើ កើតឡើងនៅតាបណ្តោយផ្លូវ ថាយហ្គឺ ភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នគរបាលប៉ុស្តិ៍ក្បាលកោះ បានឲ្យដឹងថា យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំសពរបស់ក្មួយប្រុស ហេង ដែលបាត់ខ្លួនកាលពីថ្ងៃទី៣១ មីនា ២០២១ សូមជាតិក្រោយ ក្មួយចាប់ជាតិឲ្យបានអាយុវែង កុំឲ្យដូចជាតិនេះ អាណិតណាស់ក្មួយអើយ យប់ថ្ងៃទី១មេសា ២០២១ ពូនិងឱពុកក្មួយព្រមទាំងសាច់ញាតិនាំគ្នាដើរក្មួយនៅស្ពានជ្រោយចង្វារ តែមិនឃើញ មកវិញរកតាមក្តាន់២ រហូតដល់ស្តុបវត្តព្រះពុទ្ធដល់ម៉ោង២៣និង៣០នាទីមានបងប្រុសតេមកឱពុករបស់ក្មួយថាឃើញក្មួយនិងក្មេងប្រុសម្នាក់ទៀតកំពុងសុំទាននៅផ្សារបឹងឈូក ពូនិងប៉ាក្មួយព្រមទាំងសាច់ញាតិក្មួយ៣នាក់ទៀតនាំគ្នាពិភាក្សាគ្នា ថាឃើញពន្លឺខ្លះៗហើយ ពេលនោះប៉ារបស់ក្មួយនិងពូនាំគ្នាមានសង្ឃឹមតិចៗ ប៉ារបស់ក្មួយបានតេទៅអ៊ុរបស់ក្មួយឲ្យទៅរកមុន រួចបានទ្បើងទៅយកក្មួយតាមក្រោយ លុះវេលាម៉ោង១៣និង៣០នាទី ឮដំណឹងថាមានសាកសពមួយនៅព្រៃត្រែង សង្កាត់ព្រែកឯង ពូគិតថាមិនមែនជាសពក្មួយទេ លុះកន្លះម៉ោងក្រោយមកបានទទួលដំណឹងថាសពក្មួយ ពូស្លុតចិត្តណាស់ ស្ទើរស្រក់ទឹកភ្នែក។ សង្ឃឹមថាសមត្ថកិច្ចជំនាញវែកមុខឃាតករយកមកដាក់គុកខានតែបាន។
សូមទោសបងប្អូនសូមសរសេរច្រើនតិចហើយ ព្រោះជាអារម្មណ៍ពិត ព្រោះខ្ញុំមានកូនអាយុតំណាលនឹងដែរ ក្តីស្រឡាញ់របស់ឱពុកម្តាយមានចំពោះកូន ជាតិអើយបងសូមចូលរួមសោកស្តាយផង៕

អត្ថបទដែលជាប់ទាក់ទង