ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ក្រុង​តា​ខ្មៅ​ ឃាត់ខ្លួន​យុវជន​ម្នាក់​ តាម​ដីកា​តុលាការ​ពី​បទ​​ធ្វើសកម្មភាពលួចម៉ូតូ​

50

 

​កណ្តាល​ ៖​ ជន​ត្រូវ​ចោទ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​ស្រាវជ្រាវ​ឃាត់ខ្លួន​ តាម​ដីកា​របស់​តុលាការ​សាលាដំបូង​ខេត្តកណ្តាល​ ពី​បទ​ អំពើ​លួច​ ។​

ជនត្រូវចោទ​ឈ្មោះ​ ទ្រី​ លី​ហ៊ា​ង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មាន​ទី​​លំនៅ​ភូមិ​សិ​ត្បូ​សង្កាត់​សិ​ត្បូ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ មុខរបរ​ មិន​ពិតប្រាកដ​ បានប្រព្រឹត្ត​សកម្មភាពលួចម៉ូតូ​កាលពី​ថ្ងៃ​០៦​ ខែសីហា​ ឆ្នាំ​ ២០១៩​ នៅ​ភូមិ​កំពង់​ព្រីង​ សង្កាត់​​សិ​ត្បូ​ ក្រុង​តា​ខ្មៅ​ខេត្តកណ្ដាល​ ។​

​កម្លាំង​នគរបាល​បាន​ចុះ​ស្រាវជ្រាវ​ រហូត​ចាប់​បាន​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១២​និង​០០​នាទី​ ចំណុច​តាម​ផ្លូវ​ភូមិ​កំពង់​ព្រីង​ សង្កាត់​សិ​ត្បូ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ លេខ​៤១០​ របស់​លោក​ រស់​ផុ​ន​ចាន់​និមល​ ចៅក្រម​ស៊ើបសួរ​នៃ​ សាលាដំបូង​ ខេត្តកណ្ដាល​ ចុះ​ថ្ងៃ​ទី​០៣​ខែតុលា​ ឆ្នាំ​២០១៩​ ។​

​បច្ចុប្បន្ន​ ជន​ត្រូវ​ចោទ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង