ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងប្រកាសថា បុរសជនជាតិកូរ៉េ អាយុ ៤៨ ឆ្នាំ ស្លាប់ដោយសារ ជំងឺកូវីដ-១៩

38

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យថា យោងតាមរបាយការណ៍ពីមណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថា បុរសជនជាតិកូរ៉េ អាយុ ៤៨ឆ្នាំ ដែល រស់នៅ BELLA VITA APARTEMENT St. 51 បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទីរសៀល។

បុរសខាងលើ បានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ ប្រហែលម៉ោង ១១និង៣០នាទី។ នៅថ្ងៃដដែលនេះ ដោយលទ្ធផលនៃការវិភាគវត្ថុសំណាករបស់គាត់ ទទួលបានពីមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ បញ្ជាក់ថាមាន វិជ្ជមានវីរុសកូវីដ-១៩ អ្នកជំងឺ ត្រូវបាន បញ្ជូនពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃដដែល វេលាម៉ោង ២១និង១៥នាទីយប់។ ដោយសារអ្នកជំងឺ មានស្ថានភាពធ្ងន់ធ្ងរ តាំងពីចូលសម្រាកពេទ្យដំបូងមកហើយ នោះ ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេស តែសភាពជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣និង៣០នាទីរសៀល។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិកូរ៉េ អាយុ ៤៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ -១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀម ក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕

អត្ថបទដែលជាប់ទាក់ទង