ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង បន្តចុះចែកអំណោយ ជូនប្រជាជនតាមខ្នងផ្ទះកំពុងធ្វើចត្តាឡីស័ក

62

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះលោកធឹម សំអានអភិបាលខណ្ឌបឹងកេងកង ដោយបានបន្តចុះចែកអំណោយ នឹងបាននាំយកថ្នាំពេទ្យដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងលោក ជំទាវ ពេជ្រ ចន្ទមុនី ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅបន្ទប់ជួលផ្ទះលេខ២០អា ផ្លូវលេខ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចំនួន១៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន :អង្ករ ១បាវ(២៥គីឡូក្រាម),ស្ករស ១គីឡូក្រាម,ទឹកត្រី រឺទឹកសុីអីវ ១យួរ,មីម៉ាម៉ា១កេស,ម៉ាស ១ដុំ,ទឹកសុទ្ធ១កេស,ថ្នាំពេទ្យ ១កញ្ចប់ផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង