រកឃើញ អ្នកវិជ្ជមានកូវីដ១៩ម្នាក់ ភេទស្រី អាយុ ១៩ ឆ្នាំ នៅផ្ទះលេខ ២២៤៨ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦
ភ្នំពេញ៖អភិបាលខណ្ឌប្ញស្សីលោកជា ពិសី សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា នៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣ និង ៥០ នាទី អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ម្នាក់ ភេទស្រី អាយុ ១៩ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ ២២៤៨ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីគូដណ្ដឹង) ក្រោយពីការយកវត្ថុសំណាកលើកទី២។ អាជ្ញាធរ និងមន្ត្រីសុខាភិបាល នឹងចុះទៅបាញ់ថ្នាំសម្លាប់មេរោគ នៅទីតាំងខាងលើនេះផងដែរ។
អភិបាលខណ្ឌប្ញស្សីលោកជា ពិសី បានសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕