ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាគប់កញ្ចក់រថយន្តនៅ ស្រុកថ្មគោលម្នាក់ ត្រូវឃាត់ខ្លួនបានបញ្ជូនទៅតុលាការ

41

បាត់ដំបង៖ កាលពីយប់ថ្ងៃទី​ ០២​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេ​លាម៉ោង​២៣និង២០​នាទី​នៅ​ចំណុច​ភូមិ​២០​ឧស​ភា​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់​ដំបង​ អនុវត្តន៍​តាម​យោបល់ ណែនាំ​រប ស់ លោក​ ឧត្ដមសេនីយ៍​ទោ​សាត​ គឹមសាន​ ស្នងការ​នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​រួមទាំងយោបល់ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែ​ន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ព្រមទាំង​បានការ​សម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ រួម​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ត្រី​ វ៉ាន់​ តារ៉ា​ នាយរងការិយាល័យ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប ​ករណី​ ធ្វេីអោយ​ខូចខាត​ដោយ​ចេតនា​(​គប់​កញ្ចក់​រថយន្ត​ )​០១​ករណី​និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​នាក់​ឈ្មោះ​ ឌិន​ ពៅ​ ហៅ​ ង៉ោល​ ភេទប្រុស​ អាយុ​ ៣២​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ព្រៃទទឹង​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​ដើម្បីធ្វើការ​ស្រាវជ្រាវ ។

ក្រោយ​​ធ្វេីការ​ស្រាវជ្រាវជនសង្ស័យ​បាន​ឆ្លេីយ​សារភាព​ថា​ ៖​ កាលពី​ថ្ងៃទី​ ៣០​ ខែ​ មីនា​ ឆ្នាំ​ ២០ ២១​ វេលាម៉ោង​ប្រហែល​១៨និង៣០​នាទី​ខ្លួនបាន​ចេញ​ពី​ផ្ទះ​ ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​ ឈ្មោះ​ សត់​ ភេទប្រុស​ អាយុ​ប្រហែល​ ២៦​ ឆ្នាំ​​ជិះ​ម៉ូតូ​ ម្នាក់​មួយ​គ្រឿង​ ដេីម្បី​មក​ហូប​ចុក​នៅ​ក្នុង​ក្រុង​បាត់ ដំបង​ លុះ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ពេល​ជិះ​ម៉ូតូ​តាមផ្លូវ​ដល់​ចំណុច​មុខ​វត្ត​រូង​ មាន​រថយន្ត​ដឹក ទំនិញ​ធុន​ធំ​ មួយ​គ្រឿង​ បេីក​មក​ឆាប​​ខ្លួនពេល នោះ​ជនខ្លួន​ក៏រេីស​ដុំ​ថ្ម​ ០១​ ដុំ​តាមគប់​ទៅ​លេី​កញ្ចក់​រថយន្ត​នោះ​ ហេីយ​ក៏​ជិះ​ម៉ូតូ​រត់​គេច​ខ្លូន​។

សូមរំលឹកជូនថា នៅយប់ថ្ងៃទី០២ខែ មេសា ឆ្នាំ ២០២១ នៅលើផ្លូវជាតិក្នុងមូលដ្ឋានឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជនរងគ្រោះ​ មាន​ឈ្មោះ​ ជឹង​ ប៉ូច​ ភេទប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតាគាំ​១​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ត្រូវបានជនមិនស្គាល់មុខធ្វើសកម្ម​ភាពកប់កញ្ចក់រថយន្តរបស់គាត់​ម៉ាក​ ហ៊ីយ៉ាន់ដាយ​ ពណ៌​ ក្រហម​ ពាក់ស្លាកលេខ​ បន្ទាយមានជ័យ​ 3A 1679 បណ្តាលឱ្យបែក​កញ្ចក់​ក្រោយ​ ។ នៅ​បន្ទាប់ពីពេលកេីតហេតុគាត់បានប្តឹងចូលទៅ​សមត្ថកិច្ចអំពីករណីនេះដេីម្បីស្វែងរកជនសង័្សយ​យកមកផ្តន្ទាទោសតាមអំពេីល្មេីសច្បាប់។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម៉ូតូ​០១​ គ្រឿង​ ​ ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៣​ ពាក់ស្លាកលេខ​បាត់ដំបង​ 1Q 5482 (​ ដែល​ជា​ម៉ូតូ​ជិះ​ធ្វេី​សកម្មភាព​ )​ ។

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង