ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរង រាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ

34

ភ្នំពេញ ៖ នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរ ដោយលោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ នៅសាលាបឋមសិក្សាសន្សំកុសល ។

នាឱកាសនោះដែរ ឯកឧត្ដម នួន ផារ័ត្ន បានលើកឡើងថា បងប្អូនមកទទួលសេវាចាក់វ៉ាក់សាំងនេះ សូមអង្គុយរងចាំដោយរក្សាគម្លាត និងស្តាប់តាមការណែ នាំរបស់ក្រុមគ្រូពេទ្យ ដែលកំពង់ប្រចាំការបំរើសេវាបងប្អូននៅទីនេះ ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម បានបន្តទៀតថា ជាការគិតគូរប្រមុខថ្នាក់ដឹកនាំ ដែលមាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទិញវ៉ាក់សាំង ចាក់ជូនបងប្អូនដើម្បីបង្ការការឆ្លងមេរោគ កូវីដ-១៩ ។
សូមបញ្ជាក់ដែរថា គិតត្រឹមម៉ោង ១១’៣០ នាទីព្រឹកនេះ បងប្អូនមកទទួលសេវាចាក់វ៉ាក់សាំងសរុប ១៣០ នាក់ លើផែនការ ១៥០ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង