ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី០៤ ខែមេសា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៦៣នាក់ និងមានករណីជាសះស្បើយចំនួន ៩៤នាក់

38

 

ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៦៣នាក់ និងមានករណីជាសះស្បើយចំនួន ៩៤នាក់ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ២៧៥២នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១៧៤៧នាក់, អ្នកកំពុងសម្រាកព្យាបាល សរុប ចំនួន ៩៧៩នាក់ និងអ្នកស្លាប់ចំនួន ២១នាក់ ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបន្តថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៦៣នាក់ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

ប្រភពដដែលបញ្ជាក់ថា ករណីជាសះស្បើយចំនួន ៩៤នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៕

អត្ថបទដែលជាប់ទាក់ទង