ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ឃាត់មធ្យោបាយ ធ្វើដំណើរ២គ្រឿង នៅរាត្រីទី៣ នៃយុទ្ឋនាការអនុវត្តរដ្ឋបាលបណ្តោះអាសន្ន

41

ភ្នំពេញ ៖ កាលពីរាត្រី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០:00នាទី ដល់ ២៣:០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយកម្លាំងអធិការខណ្ឌ និងអាវុធហត្ថខណ្ឌ ចុះអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន របស់រដ្ឋបាលរាធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ (Covid 19) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ, លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង, លោកវរសេនីយ៍ឯក ម៉េង វិមានតារាអធិការខណ្ឌមានជ័យ, លោកវរសេនីយ៍ត្រី យុទ្ធ នី មេបញ្ជរការរងខណ្ឌមានជ័យ សរុបកម្លាំងរួមចំនួន ៣០នាក់ ។

ប្រតិបត្តិការនេះ ចែកចេញជា២ គោលដៅ ដោយគោលទី១-ផ្លូវជាតិលេខ២ មុខប៉ុស្តិ៍ចាក់អង្រែក្រោម នងគោលដៅទី២~ផ្លូវ60ម៉ែត្រ (ស្តុបម៊ែសឺដេស) ។

លោក ឌី រ័ត្នខេមរុណ បានអោយដឹងថា ជាលទ្ធផល សមត្ថកិច្ចបានធ្វើការអប់រំណែនាំ មិនដកហូតមធ្យោបាយលើមនុស្សសរុបរួមចំនួន ១៦ នាក់ ស្រី ០២ នាក់ ស្មើមធ្យោបាយធ្វើដំណើរចំនួន ១៦គ្រឿង ក្នុងនោះ ទោចក្រយានយន្តចំនួន ០៩គ្រឿង, ត្រីចក្រយានយន្ត ចំនួន ០៣គ្រឿង និងរថយន្តចំនួន ៤គ្រឿង ។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានឃាត់មធ្យោបាយធ្វើដំណើរ យកទៅរក្សាទុកនៅអធិការដ្ឋានចំនួន ០២ គ្រឿង គឺទោចក្រយានយន្តចំនួន ០២គ្រឿង ។ ដោយឡែកមានលិខិតបញ្ជាក់ពីអង្គភាពសាមុី មានមនុស្សចំនួន ២៧នាក់ ស្រី០៣នាក់ ស្មើចំនួនមធ្យោបាយធ្វើដំណើរចំនួន ២៧គ្រឿង ក្នុងនោះទោចក្រយានយន្តចំនួន ១៨គ្រឿង និងត្រីចក្រយានយន្តចំនួន ០៣គ្រឿង
ព្រមទាំងរថយន្តចំនួន ០៦គ្រឿង ។

លោកអភិបាលរងខណ្ឌបញ្ជាក់ទៀតថា ការធ្វើដំណើរដោយមូលហេតុសុខភាពចាំបាច់ មនុស្ស ចំនួន ០៤នាក់ ស្រី ០១នាក់ ជនបរទេស ចំនួន ០០នាក់ ចំនួនមធ្យោបាយធ្វើដំណើរគិតជាគ្រឿង សរុបរួមចំនួន ០២ គ្រឿង
-ទោចក្រយានយន្តចំនួន ០១ គ្រឿង
-រថយន្តចំនួន ០១គ្រឿង ។

ជាលទ្ធផលអនុវត្តន៍បម្រាមគោចរ មិនមានបញ្ហាប្រឈមទេ ដោយប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច ហើយស្ថានភាពតាមដងផ្លូវតូចធំ ទូលាយស្ងប់ស្ងាត់ មិនមានបញ្ហាគួរអោយកត់សម្គាល់ ៕

អត្ថបទដែលជាប់ទាក់ទង