ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនចុះត្រួតពិនិត្យ និងសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនក្នុងខណ្ឌចំការមន ចាប់ពីអាយុ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ នៅវិទ្យាល័យទួលទំពូង

53

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ និងសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន នៃរាជធានីភ្នំពេញដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ នៅវិទ្យាល័យទួលទំពូងស្ថិតនៅខណ្ឌចំការមនរាជធានីភ្នំពេញ។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខណ្ឌចំការមន មានចំនួន ០៣ទីតាំងគឺទី១-ទីតាំងមណ្ឌលសុខភាព ផ្សារដើមថ្កូវ ចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅទី២-ទីតាំងវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន ផ្សារដើមថ្កូវ ចាក់ជូនមន្ត្រីរបស់ក្រសួងអប់រំ យុវជន និងកីឡានិងទី៣-ទីតាំងវិទ្យាល័យ ទួលទំពូង ចាក់ជូនប្រជាជនដែលមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់អាយុ ៥៩ឆ្នាំ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង