នគរបាលបញ្ជូនជនបរទេស ចំនួន០១នាក់ទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ
បាត់ដំបង៖ នៅព្រឹកថ្ងៃទី ៤ ខែ មេសា ឆ្នាំ២០២១ នេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលបន្ទុកដឹកនាំផែនការងារអន្តោប្រវេសន៍បានដឹកនាំការិយាល័យជំនាញបញ្ជូនជនបរទេសចំនួន០១នាក់ទៅកាន់នាយកដ្ឋានជំនាញអន្តោប្រវេសន៍។
១-ឈ្មោះPinhede Herve ភេទប្រុស អាយុ៦ ៣ ឆ្នាំជាជនជាតិបារាំង។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានជួបប្រទះជនបរទេសខាងលេីកំពុងធ្វេីដំណេីរដោយថ្មេីជេីង ក្នុងមូលដ្ឋាន ហើយនៅពេលសាកសួរគាត់បានប្រាប់ថារូបគាត់ ជាអ្នកទេសចរណ៍ ដេីរពីភ្នំពេញមកដល់ខេត្តបាត់ដំបង ក្នុងគោលដៅទេសចរណ៍ ប៉ុន្តែនៅជាប់ខ្លួនគាត់មិនមានលិខិតឆ្លងដែន(ច្បាប់ដេីម) នោះទេគឺមានតែលិខិតថតចម្លង ហេីយលិ ខិតនោះបានផុតសុពលភាពប្រេីប្រាស់ថែម ទៀត។
ដោយសារភាពមិនច្បាស់លាស់របស់គាត់ដូច នេះ នគរបាលបាននាំរូបគាត់ទៅកាន់មណ្ឌលចត្តាឡីស័កនៅស្រុកសង្កែ អនុវត្តតាមវិធានសុខា ភិបាលរហូតមកដល់ពេលនេះរូបគាត់បានអនុវត្តការធ្វេីចត្តាឡីស័កត្រឹមត្រូវហេីយ បញ្ជាក់ថារូបគាត់(អវិជ្ជមានCOVID-19)ដូច្នេះការិយាល័យជំនាញបានបញ្ជូនរូបគាត់ទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃអនុវត្តតាមនីតិវិធី-ច្បាប់៕