រកឃើញអាជីវករម្នាក់ នៅផ្សារចាស់កើតជំងឺកូវីដ, ក្រុមអាជីវករ ដែលជាប់ពាក់ព័ន្ធសូម ទៅយកសំណាក
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញ អំពាវនាវឲ្យក្រុមអាជីវករនៅផ្សារចាស់ដែលជាប់ពាក់ព័ន្ធ និងមានតូបនៅក្បែរតូបអ្នកកើតកូវីដ-១៩ម្នាក់ទៅយកសំណាក ហើយក្នុងករណីដែល អាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬគេចវេសមិនបានយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធ ជាមួយអាជីវករលក់ដូរនៅផ្សារចាស់ ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ អាជ្ញាធរមិនអនុញ្ញាតឱ្យបងប្អូនដែលមិនបាន ទៅយកសំណាករកមេរោគកូវីដ-១៩ នោះចូល ប្រកបអាជីវកម្មលក់ដូរឡើយ។
រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនអាជីវករប្រកបអាជីវកម្មនៅផ្សារចាស់ ដែលមានតូបឈ្មោះសុខ ម៉េងសុន ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់សូមអញ្ជើញទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ស្ថិតក្នុងខណ្ឌមានជ័យ ឱ្យបានគ្រប់ៗគ្នា ដោយបញ្ជាក់ ពីអាសយដ្ឋានបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅឱ្យបាន ច្បាស់លាស់ ជូនក្រុមគ្រូពេទ្យពិនិត្យ យកសំណាកនៅមណ្ឌលសុខភាពចាក់អង្រែ ខណ្ឌមានជ័យ ។
ក្នុងករណីដែល អាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬគេចវេសមិនបានយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធ ជាមួយអាជីវករលក់ដូរនៅផ្សារចាស់ ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ អាជ្ញាធរមិនអនុញ្ញាតឱ្យបងប្អូនដែលមិនបាន ទៅយកសំណាករកមេរោគកូវីដ-១៩ នោះចូល ប្រកបអាជីវកម្មលក់ដូរឡើយ (នៅពេលដែលអាជ្ញាធរបើកដំណើរការ តូបរបស់ ឈ្មោះ សុខ ម៉េងសុន ឡើងវិញឡើយ ) ។
ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌដូនពេញ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករពាក់ព័ន្ធ ទាំងអស់ នឹងចូលរួមទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩គ្រប់ៗគ្នាប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីទប់ ស្កាត់ការរីករាលដាលនៃជម្ងឺកាចសាហាវ កូវីដ-១៩នេះ ៕