ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ត្រូវបានពស់ចឹក នៅក្រុងកោះរ៉ុង បញ្ជូនតាមអូប័រល្បឿនលឿនយកមកខេត្តព្រះសីហនុ ទាំងយប់ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ

56

 

ព្រះសីហនុ ៖ ស្រ្តីម្នាក់ត្រូវបានពស់ចឹក នៅក្រុងកោះរ៉ុង បញ្ជូនយកមកខេត្តព្រះសីហនុ ទាំងយប់ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ តាមរយៈអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC មួយគ្រឿង របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ។

នៅយប់ថៃ្ងទី០៥ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ជិត៩យប់ ក្រោយពីទទួលដំណឹងថាមាន មានប្រជាពលរដ្ឋជាបុគ្គលិកធ្វើការនៅផែរសូរណឹង ម្នាក់ត្រូវបានពស់ចឹកត្រូវប្រអប់ជេីងខាងស្តាំ នៅជិតកន្លែងស្នាក់នៅ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងរបស់ក្រុមហ៊ុនGTVC ទៅទទួលយក ជនរងគ្រោះត្រូវពស់ចឹក ដើម្បីបញ្ជូនទាំងយប់ យកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជនរងគ្រោះមាន ឈ្មោះ សុខ ច្រឹម ភេទ ស្រីអាយុ៥៦ឆ្នាំ មានប្តី ឈ្មោះ អ៊ូ ពុធ បច្ចុប្បន្នរស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ជនរងគ្រោះត្រូវបានដឹកតាមអូប័រល្បឿនលឿន របស់ក្រុមហ៊ុនGTVC ទាំងយប់ ចេញដំណេីរពីភូមិកោះរ៉ុងសន្លឹម ឆ្ពោះមកខេត្តព្រះសីហនុ ចូលចត នៅផែកាំសាប ក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ នឹងកំពុងរៀបចំបន្តដឹកតាមរថយន្តសង្គ្រោះបន្ទាន់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង