ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីការបរទេស នឹងអញ្ជើញចូលរួម ក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស

51

 

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

តបតាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ (DATO ERYWAN PEHIN YUSOF) រដ្ឋមន្រ្តីការបរទេសប្រ៊ុយ ណេដារ៉ូសាឡឹម លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរ(Open-Ended Troika Dialogue) ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កិច្ចសន្ទនានេះរំពឹងថា នឹងគ្របដណ្តប់លើការរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេស ក្នុងការដោះស្រាយសេចក្តីបារម្ភរួមគ្នាផ្នែកសុខភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេស ការរាតត្បាតជំងឺកូវីដ-១៩ ការ ពង្រីកនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដើម្បីកសាងការស្តារ សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងរឹងមាំ និងការលើកកម្ពស់ការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង