បុរស៣នាក់ជួបជុំផឹកសុីល្មេីសនឹងវិធានការសុខាភិបាល ត្រូវបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ បុរស៣នាក់ជួបជុំផឹកសុីល្មេីសនឹងវិធានការសុខាភិបាល ត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ម៉ោង១៧ និង៣០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩ (ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ) នៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ៣នាក់៖១-ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនរោងចក្រវួយឈែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ២-ឈ្មោះ ហូ រុនមុនី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ៕