ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ករណីជម្រិត និងសម្លាប់ទៅលើក្មេងប្រុសអាយុ១០ឆ្នាំ

63

 

ភ្នំពេញ ៖ អង្គភាពអ្នកការពារកុមារ CPU នៅថ្ងៃទី៦ខែមេសានេះ បានឲ្យដឹងថា ក្រុមការងារចម្រុះឃាត់ខ្លួនបុរសអាយុ ៣១ឆ្នាំម្នាក់ពាក់ព័ន្ធនឹងករណីជម្រិត និងសម្លាប់ទៅលើក្មេងប្រុសអាយុ១០ឆ្នាំ ដែលសាកសពត្រូវបានរកឃើញកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៧ល្ងាច ឪពុកម្តាយរបស់ក្មេងអាយុ១០ឆ្នាំម្នាក់ បានរាយការណ៍មកកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅបន្ទាប់ពីក្មេងនេះមិនបានត្រលប់មកផ្ទះបន្ទាប់ពីបានទៅលេងទាត់បាល់។ សាក្សីបញ្ជាក់ប្រាប់ក្រុមគ្រួសារថាបានឃើញក្មេងរងគ្រោះជិះម៉ូតូឌប់មុនពេលបាត់ខ្លួន។ អង្គភាពការពារកុមារបានទទួលពត៌មាននៅថ្ងៃទី០១ ខែមេសា និងបានផ្តល់ជំនួយដល់កម្លាំងសមត្ថកិច្ចក្នុងការស្វែងរកកុមាររងគ្រោះ។ ក្រុមការងារចម្រុះក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ។ នៅវេលាម៉ោង៨យប់ ថ្ងៃទី០១ ខែមេសា កុមាររងគ្រោះ កុមាររងគ្រោះនៅក្នុងស្ថានភាពបាត់ខ្លួននៅឡើយ ហើយការស៊ើបអង្កេតក៏បន្ត។

នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ សាកសពកូនក្មេងមួយត្រូវបានរកឃើញនៅក្នុងគម្ភព្រៃ ក្បែរផ្លូវធំមួយនៅសង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមពិនិត្យកន្លែងកើតហេតុ និងទាក់ទងជាមួយមន្ត្រីនគរបាលពីនាយកដ្ឋានព្រហ្មទណ្ឌ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃនគរបាលដ្ឋានរាជធានីភ្នំពេញ។ កន្លែងកើតហេតុត្រូវបានហ៊ុមព័ទ្ធ និងការត្រួតពិនិត្យកន្លែងកើតហេតុ ក៏បានធ្វើឡើង។

អត្តសញ្ញាណសាកសពនេះត្រូវបានបញ្ជាក់ថាជាសាកសពរបស់កុមាររងគ្រោះដែលបានបាត់ខ្លួន ឈ្មោះ ជា ផែនហេង អាយុ១០ឆ្នាំ។

អង្គភាពការពារកុមារ (CPU) រួមជាមួយនឹងក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្កើតជាក្រុមការងារចម្រុះ CHARLIE21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីជម្រិតសម្លាប់ទៅលើកុមារឈ្មោះ ជា ផែនហេង។ មន្ត្រីស៊ើបអង្កេតបានបន្តការស៊ើបអង្កេត និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពបន្ថែម ហើយសូមស្នើទៅដល់មហាជនដែលបានឃើញក្មេងនេះនៅជិតវត្តជ្រយអំពិលកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សូមមេត្តារាយការណ៍ទៅដល់កម្លាំងសមត្ថកិច្ច ឬអង្គភាពការពារកុមារ (CPU)។

ក្រុមការងារចម្រុះនឹងធ្វើគ្រប់យ៉ាង ថែមទាំងប្រើប្រាស់គ្រប់ធនធានដែលយើងមាន ដើម្បីកំណត់អត្តសញ្ញាណជនល្មើសទាំងឡាយដែលមានការពាក់ព័ន្ធក្នុងការណីឃាតកម្មទៅលើកុមារនេះ។

បើតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍សង្កាត់ព្រែកឯង បានឲ្យដឹងថា ករណី ឃាតកម្ម (វាយសម្លាប់) នៅដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដឹងហេតុថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី។

សពកុមារារងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទ ប្រុស អាយុ ១០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ហេតុការណ៍កើតឡើង កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ម៉ោង១៥និង៣៥នាទី កុមារារងគ្រោះជិះកង់លេងក្នុងវត្តជ្រោយអំពិល រួចទុកកង់នៅទីនោះឡើងជិះម៉ូតូ១គ្រឿង (មិនស្គាល់ម៉ាក) ជាមួយមនុស្សប្រុសម្នាក់មិនស្គាល់អត្តសញ្ញាណ ចេញទៅបាត់។ រហូតដល់ម៉ោង១៧និង៣០នាទី ថ្ងៃដដែល ក្រុមគ្រួសារមិនឃើញទៅផ្ទះ ក៏ដើររកដល់វត្តជ្រោយអំពិល ឃើញកង់កុមារារងគ្រោះ ក៏មករាយការណ៍ប្តឹងសមត្ថកិច្ច។ បន្ទាប់មកសម្ថកិច្ចយើងបានផ្សព្វផ្សាយតាមផេកប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ ម៉ោង១១និង៣០នាទី ក៏មានប្រជាពលរដ្ឋប្រទះឃើញសពកុមារារងគ្រោះ នៅចំណុចកើតហេតុក៏រាយការណ៍ប្រាប់សមត្ថកិច្ច។ បន្ទាប់មកនគរបាលនៃការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ, អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុរកឃើញ ស្បែក០១គូ (របស់កុមារារងគ្រោះ) និង សពកុមារារងគ្រោះឃើញស្នាមរហែក សន្ទះអញ្ចាញធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២)។

ការសន្និដ្ឋាន ៖ កុមារារងគ្រោះស្លាប់ដោយ សារប៉ះទង្គិចផ្ទៃមុខធ្ងន់ធ្ងរ។ បច្ចុប្បន្ន សពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង