ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ បើអ្នកចង់រស់ ដោយសប្បាយរីករាយ

153

 

ភ្នំពេញ៖មិនមែនខ្ញុំដេកសុខៗទៅអួតក្អេងក្អាងប្រដៅគេ ប្រដៅឯងថាបើចង់រស់នៅដោយក្ដីរីករាយត្រូវតែធ្វើបែបនេះ ឬ ធ្វើបែប
នោះទេតែនេះជាគំនិតរបស់អ្នកចេះដឹងហើយក្រែងលោកមាននរណាមិនដែលបានឭ ឬ ឃើញពាក្យនេះទើបខ្ញុំលើកយកមកស្រដី ។
គេថាមានវិធី ឬ ក្បួន៥យ៉ាងដើម្បីឲ្យរស់នៅដោយសប្បាយរីករាយ ។ទី១នោះគេថាត្រូវតែចេះស្រឡាញ់ខ្លួនឯង ។តាមពិតមនុស្ស
ដែលមិនចេះស្រឡាញ់ខ្លួនឯងមានតិចណាស់មួយថ្ងៃៗ មួយខែមួយខែគេកម្រនឹងឃើញនរណាទៅលោតទឹកសម្លាប់ខ្លួន ឬ ចង ក សម្លាប់
ខ្លួនឯងណាស់ ។អ្នកធ្វើអត្តឃាតតិចតួចមែនទែន ។
បើស្រីៗវិញឲ្យតែមានលុយបន្តិចបន្តួចតាំងទៅហាងកែសម្ផស្សទិញឡេ ទិញនូវអ្វីៗដើម្បីរចនាខ្លួនឯងឲ្យស្អាត បើប្រុសៗវិញក៏មិន
ណយដែរខ្លះទៅរកថ្នាំពង្រឹងសមត្ថភាពផ្លូវភេទ លាបថ្នាំសក់ជាដើមនេះគេហៅថាការស្រឡាញ់ខ្លួនឯង ។
ទី២៖ការធ្វើអំពើរល្អ ។វាជារឿងសំខាន់ព្រោះមនុស្សមិនអាចរស់នៅដោយឯកោបានទេការរាប់អានជាមួយអ្នកជិតខាងគឺសំខាន់
ណាស់ ។ការរាប់អាននេះហើយដែលគេហៅថាធ្វើអំពើរល្អមួយ។បើយើងមិនបានជួនអ្វីដល់គេគួរតែកុំនិន្ទាឈ្នានីសដល់គេទៅវាល្អហើយ ។
ធ្វើមនុស្សបើមិនបានប្កើនមិត្តទេសូមកុំបង្កើនសត្រូវបានហើយ ។
ទី៣៖កុំធ្វើបាបគេ ។ពាក្យចាស់លោកថាអំពើរបាបមានមែនគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ ។ការកសាងកុសល្យផលបុណ្យវាជា
មាគ៌ាឆ្ពោះទៅស្ថានបរលោក ។មានប្រយោជន៍អ្វីទៅបង្កើតនូវបាបកម្មជាមួយអ្នកដទែ ?គេវ៉ៃយើងយើងដេកលក់តែយើងវ៉ៃគេគឺយើងបារម្ភ
ខ្លាចមានការសងសឹកមកវិញ ។ចុះបើរស់នៅដោយកុំបង្កបាបកម្មជាមួយអ្នកដទៃនោះយើងមិនបានសេចក្ដីសុខអ្ហី ?
ទី៤៖គិតអ្វីៗក្នុងផ្លូវវិជ្ជមាន ។គិតអាក្រក់មានន័យថាសាងទុក្ខសម្រាប់ខ្លួនឯង ។ការច្រណែនឈ្នានីសគឺជាការសាងនូវកម្មដាក់ខ្លួន
ចុះបើជាមនុស្សដូចគ្នាយើងកុំយកខួរក្បាលទៅគិតអ្វីដែលមុសារចំពោះអ្នកដទៃទៅវាមានទៅខាតបង់អ្វីហ្ន ?
ទី៥៖ត្រូវចេះអភ័យទោស ឬ អត់ឧិនជានិច្ច ។ការអធ្យាស្រ័យគ្នាចំពោះអ្នកដែលបានប្រព្រឹត្តិកំហុសដោយអចេតនាគឺជារឿងល្អ
ណាស់ សំខាន់ឲ្យតែអ្នកដែលប្រព្រឹត្តិខុសនោះចេះកែខ្លួនឡើងវិញកុំឲ្យអ្វីៗវាចេះតែច្រមដែលទៅបានហើយ ។
ប្រសិនបើយើងប្រព្រឹត្តិនូវអំពើរទាំង៥យ៉ាងនេះបានយើងមិនត្រឹមតែបានសេចក្ដីសុខខាងផ្លូវកាយប៉ុណ្ណោះទេតែខាងផ្លូវចិត្តក៏បាន
សុខដែរ ។ចំពោះអ្នកដែលនៅក្បែរៗយើងក៏មានសេខក្ដីសុខដូចគ្នាដែរ ។សូមទោសចេះតាមគេដែរទេ ៕

អត្ថបទដែលជាប់ទាក់ទង