ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​អ្នកជំនាញ កំពុង​ចាប់​ផ្តើមធ្វើ​កំណាយ​ស្រាវជ្រាវ ជួសជុល​រចនាសម្ព័ន្ធ​ស្រះ នៅមុខ​ប្រាសាទអង្គរវត្ត​

62

 

​សៀមរាប ៖ ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​កំពុង​ចាប់ផ្តើម​ធ្វើ​កំណាយ​ស្រាវជ្រាវ ដើម្បី​សិក្សារ​ពី​រចនាសម្ព័ន្ធ ឈានទៅ​ធ្វើការ​ជួសជុល​រចនាសម្ព័ន្ធ​ស្រះ នឹង​ស្តារ​ស្រះ​ត្រពាំង​សេះ ដែលមាន​ទីតាំង​នៅមុខ​ប្រាសាទអង្គរវត្ត​ប៉ែក​ខាងជើង​។​

​លោក ធឿន សាខុន មន្ត្រី​បុរាណ​វិទូ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​ឧទ្យាន​បង្ការ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ ក្រុម​អ្នកជំនាញ បានធ្វើ​កំណាយ​ស្រាវជ្រាវ​ដោយបាន​រកឃើញ​មាន​របាយ​អាចម៍ដី​ចាស់ៗ ដីខ្សាច់ ឥដ្ឋ និង​ក្រួស​បាយក្រៀម​ជាដើម គឺជា​គំហើញ​បានបញ្ជាក់​ប្រាប់ថា នៅ​សម័យ​នោះ គេ​បាន​ជីក​យក​អាចម៍ដី​មកចាក់​ទប់​ធ្វើជា​ទំនប់ បន្ទាប់មក​គេ​យក​ខ្សាច់​មក​ដាក់ រួច​បាន​គេ​ចាប់ផ្តើម ដាក់​ឥដ្ឋ និង​ក្រួស​បាយក្រៀម​ថែម ដើម្បី​ទប់ទឹក​បានជា​ប់​ល្អប្រសើរ​។​

​បើតាម​មន្ត្រី​បុរាណ​វិទូ​រូបនេះ ការធ្វើ​កំណាយ​ស្រាវជ្រាវ​ជាមុន​នេះ គឺ​ដើម្បី​ចង់ដឹង​ពី​ទំហំ​ពិត​នៃ​ស្រះ​ត្រពាំង​សេះ​នេះ ថា​តើ​វា​មាន​បណ្តោយ​ប៉ុន្មាន ទទឹង​ប៉ុន្មាន មាន​រាង​យ៉ាងម៉ិច ហើយ​នៅពេល​ដឹង​ពី​ទំហំ​ពិតប្រាកដ​ទើប​ចាប់ផ្តើម​ជួសជុល​តែម្តង​៕

អត្ថបទដែលជាប់ទាក់ទង