ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលារាជធានីភ្នំពេញ ណែនាំការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរោងចក្រ ឌីនហាន ខណៈ ៥០ នាក់ រកឃើញ វិជ្ជមានជំងឺកូវីដ

49

ភ្នំពេញ ៖ សេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវឌ្ឍនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ ឌីន ហាន មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមាន ជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះ៖ គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១មានកម្មករ-កម្មការិនីដែលកំពុងបម្រើការងារក្នុងរោងចក្រនេ៖ ចំនួនប្រមាណ ៥០ នាក់ បានរកឃើញតេស្តវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។

រដ្ឋបាលរាជធានីបានបន្ថែមទៀតថា៖ ចំពោះមុខ ដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ ឌីន ហាន រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១៖ សូមបងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅក្នុងទីសំណាក់តែមួយ ដែលមិនទាន់បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅវិទ្យាល័យបឹងត្របែក វិទ្យាល័យបាក់ទូក ឬ សាលាបឋមសិក្សាសុភមង្គល និងត្រូវអនុវត្តវិធានចត្តាឡីស័ក ក្នុងរយៈពេល ១៤ ថ្ងៃ ឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

២៖ ចំពោរកម្មករ-កម្មការិនីទាំងឡាយណា ដែលមិនព្រមសហការទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ តាមការណែនាំនេ៖ រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តដល់និយោជក និងគណៈគ្រប់គ្រងរោងចក្រ គឺមិនត្រូវអនុញ្ញាតឱ្យបុគ្គលទាំងនោរចូលបម្រើការងារឡើយ នៅពេលដែលរោងចក្រនេះ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ។

៣៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានកម្មករ-កម្មការិនី នៃរោងចក្រ ឌីន ហាន កំពុងរស់នៅក្នុងមូលដ្ឋានដែនដីដែលខ្លួនគ្រប់គ្រងត្រូវចុះផ្សព្វផ្សាយជំរុញឱ្យពួកគាត់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ និងត្រូវដាក់កម្លាំងគ្រប់គ្រងឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យបានទាន់ពេលវេលា ដើម្បីធានាថាពូកគាត់ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្លួនតាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង