អាជ្ញាធរជាតិអប្សរាបង្កើនសកម្មភាពថែទាំ និងសម្អាតបរិស្ថានតាមទីតាំងប្រាសាទក្នុងរមណីយដ្ឋានអង្គរ
សៀមរាប ៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ការទស្សនាប្រាសាទក្នុងឧទ្យានអង្គរត្រូវបានបិទ ក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងកំលុងពេលដែលគ្មានភ្ញៀវទេសចរនេះ គឺជាឱកាសល្អសម្រាប់អាជ្ញាធរជាតិអប្សរាបង្កើនសកម្មភាពថែទាំ និងសម្អាតតាមទីតាំងប្រាសាទផ្សេងៗក្នុងរមណីយដ្ឋានអង្គរ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នេះ មន្ត្រី បុគ្គលិកដែលប្រចាំការនៅតាមប្រាសាទរួមមាន ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់បានរួមគ្នាសម្អាត តាមទីតាំងផ្សេងៗជាច្រើន ក្នុងរមណីយដ្ឋានអង្គរ។
សកម្មភាពការងារនេះនឹងបន្តរហូត ក្នុងអំឡុងពេលដែលរមណីយដ្ឋានអង្គរត្រូវបានបិទការទស្សនា រហូតដល់ពេលបើកធម្មតាវិញ៕