អាជ្ញាធរខណ្ឌមានជ័យ ធ្វើពិធីប្រគល់.ទទួល អំណោយពីសប្បុរសជន
ភ្នំពេញ៖នៅសាលាខណ្ឌមានជ័យកាលពីព្រឹថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២១ នេះលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និង ជាតំណាងលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដោយបានធ្វើពិធីប្រគល់ .ទទួលអំណោយជាសម្ភារៈដែលឧបត្ថម្ភដោយក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ( R & F Cambodia ) រួមមាន ៖មី៨កេះធំ ដោយ១កេះ មាន៥កេះតូចអង្ករ៥០ការុង ដោយ១ការុង មាន១០គីឡូវក្រាម,ទឹកស៊ីអ៉ីវ៨កេះ ដោយ១កេះ មាន១២ដបត្រីខ៥កេះ ដោយ១កេះ មាន១០យួរ,ទឹកត្រី៨កេះ ដោយ១កេះ មាន១២ដប
ថវិការចំនួន ៥០ម៉ឺនរៀល
បន្ទាប់ពីទទួលសម្ភារៈពីក្រុមហ៊ុនរួចរាល់ រដ្ឋបាលខណ្ឌមានជ័យ បានបែងចែកសម្ភារៈទាំងអស់នេះជូន ទៅកងកម្លាំងខណ្ឌមានជ័យដូចខាងក្រោម៖
ក). អធិការដ្ឋាននគរបាលខណ្ឌមានជ័យ មី៤កេះធំ ដោយ១កេះ មាន៥កេះតូច,អង្ករ៣០ការុង ដោយ១ការុង មាន១០គីឡូវក្រាម
ទឹកស៊ីអ៉ីវ៤កេះ ដោយ១កេះ មាន១២ដប,ត្រីខ៣កេះ ដោយ១កេះ មាន១០យួរទឹកត្រី៤កេះ ដោយ១កេះ មាន១២ដប ,ថវិការចំនួន ៣០ម៉ឺនរៀល ។
ខ). មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ
មី៣កេះធំ ដោយ១កេះ មាន៥កេះតូច
អង្ករ២០ការុង ដោយ១ការុង មាន១០គីឡូវក្រាម
ទឹកស៊ីអ៉ីវ៣កេះ ដោយ១កេះ មាន១២ដប
ត្រីខ២កេះ ដោយ១កេះ មាន១០យួរ
ទឹកត្រី៣កេះ ដោយ១កេះ មាន១២ដប
ថវិការចំនួន ២០ម៉ឺនរៀល ។
នាឱកាសនោះលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យក្នុងនាមតំណាងលោកអភិបាលខណ្ឌមានជ័យពេជ្រ កែវមុនី ដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនខាងលើដោយបានជួយឧបត្ថម្ភនូវអំណោយខាងលើនេះមកអាជ្ញាធរខណ្ឌមានជ័យទុកបែងចែកដល់កម្លាំងមានសមត្ថកិច្ចក្នុងមូលដ្ឋានខណ្ឌមានជ័យពេលចុះបំពេញការងារ។ដូចនេះសូមជូនពរដល់ក្រុមហ៊ុនខាងលើអោយជួបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយសុវណ្ណភូមិ