ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីអាយុ ៥៥ឆ្នាំ ស្លាប់ដោយសារ ជំងឺកូវីដ -១៩

65

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅយប់ថ្ងៃទី៩ ខែមេសា នេះថា យោងតាមការ ផ្តល់ព័ត៌មានពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ដែលរស់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០២:៥៦នាទីសៀល។

អ្នកជំងឺខាងលើត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ នេះផងដែរ ដោយស្ថានភាពអ្នកជំងឺមាន សភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមតាំងពីថ្ងៃចូលសម្រាកពេទ្យ ដំបូង តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺ បាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឱ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០២:៥៦នាទី រសៀល ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយខ្សោយសួត ធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព។

សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងសរុបចំនួន ៣៦០៤ នាក់ , អ្នកជាសះស្បើយចំនួន ១៩៨៤ នាក់ , អ្នកកំពុងព្យាបាលចំនួន ១៥៩១ នាក់និងអ្នកស្លាប់ចំនួន ២៥ នាក់៕

 

អត្ថបទដែលជាប់ទាក់ទង