ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយដ៏ថ្លៃថ្លា ជាអង្ករ និង ថវិកា របស់ សម្តេច ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនគ្រួសារ នៃសព ចំនួន ៣គ្រួសារ

391

 

ភ្នំពេញ៖ អំណោយដ៏ថ្លៃថ្លា ជាអង្ករ និង ថវិកា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារ នៃសព ចំនួន ៣គ្រួសារ រួមមាន៖
១. លោក ប៊ូ សារ៉ុម អាយុ ៧៨ឆ្នាំ
២. លោក សក់ ឈឿន អាយុ ៦៨ឆ្នាំ
៣. លោក ប៊ុន ទិវា អាយុ ៤៩ឆ្នាំ ដែលបានទទួលមរណភាព ដោយសារ ជំងឺកូវីដ-១៩ ។

នៅថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារ នៃសព ចំនួន ៣គ្រួសារ រួមមាន៖
១. លោក ប៊ូ សារ៉ុម អាយុ ៧៨ឆ្នាំ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទទួលមរណភាព នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ។
២. លោក សក់ ឈឿន អាយុ ៦៨ឆ្នាំ ផ្ទះលេខ៩ដេ ផ្លូវ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទទួលមរណភាព នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។
៣. លោក ប៊ុន ទិវា អាយុ ៤៩ឆ្នាំ ផ្ទះលេខ៥G ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មន្ទីរពិសោធន៍វិជ្ជសាស្ត្រមានជ័យ) បានទទួលមរណភាព នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដោយអ្នកទាំង៣ មរណភាពដោយសារ ជំងឺកូវីដ-១៩ ។

ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង បានសំដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោក ប៊ូ សារ៉ុម លោក សក់ ឈឿន និងលោក ប៊ុន ទិវា បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរងខ ណ្ឌមានជ័យ បានបន្តទៀតថា សូមកុំមានក្តីបារម្ភអំពីជីវភាពគ្រួសារ ក្នុងនោះ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើ ទៅលោកអភិបាលខណ្ឌ ជួយពិនិត្យ និង សម្រួលដល់ស្ថានភាពជីវភាពគ្រួសារសព ឲ្យបានសមរម្យផងដែរ ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយក ថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៥,០០០,០០០៛ និង អង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម ក្នុងមួយគ្រួសារ សត្វ ថវិការ ១៥,០០០,០០០លានរៀល និង អង្ករ ១២បាវ ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពយ៉ាងក្រៀមក្រំបំផុត៕

អត្ថបទដែលជាប់ទាក់ទង