ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តសៀមរាប ចុះពិនិត្យការអនុវត្ត ការបិទច្រកចេញចូលខេត្ត និងការធ្វើចត្តាឡីស័កនៅតាមមណ្ឌល

60

សៀមរាប៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានចុះពិនិត្យការធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងពិនិត្យសកម្មភាពក្រុមការងារចម្រុះបិទការចេញចូលចេញនៅតាមព្រំប្រទល់រវាងខេត្តសៀមរាបជាមួយនឹងខេត្តជុំវិញ។

ជាមួយនឹងការចុះពិនិត្យនេះ ឯកឧត្តម បានយល់ពីការហត់នឿយរបស់មន្ត្រីពាក់ព័ន្ធដែលចេញប្រតិបត្តិការតាំងពីព្រឹកទល់យប់ រៀងរាល់ថ្ងៃ ដើម្បីព្យាបាល មើលថែរក្សា ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តបានអំពាវនាវឲ្យបន្តចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងសហគមន៍យើង។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានធ្វើការលើកទឹកចិត្តដល់ កងកម្លាំង និងក្រុមការងារសុខាភិបាលទាំងអស់ដែលបានយកចិត្តទុកដាក់អនុវត្តគោលការណ៍នានារបស់រាជរដ្ឋាភិបាល បតបញ្ជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសកម្មភាពតាមដាននិងស្វែងរកអ្នកពាក់ព័ន្ធផងដែរ៕

អត្ថបទដែលជាប់ទាក់ទង