ឃុំខ្លួននៅពន្ធនាគារ យុវជនម្នាក់ជាម្ចាស់គណនី tik tok ដែលបានធ្វេីការញុះញង់ អំពីការចាក់វ៉ាក់សាំងគ្មានគុណភាពនៅកម្ពុជា
កំពង់ស្ពឺ ៖ យុវជនម្នាក់ជាម្ចាស់គណនី tik tok ដែលបានធ្វេីការញុះញង់អំពីការចាក់វ៉ាក់សាំងគ្មានគុណភាពនៅកម្ពុជា ហាមឃាត់មិនអោយពលរដ្ឋ មន្ត្រីរាជការ ទៅទទួលចាក់វ៉ាក់សាំង ត្រូវបានតុលាការចំណាត់ការឃុំខ្លួននៅពន្ធនាគារខេត្ដកំពង់ស្ពឺ នាព្រឹកថៃ្ងសៅរ៍ នេះ ។
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាក់ថា បុគ្គលម្នាក់ឈ្មោះ ប៉ាន់ សុភី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅឃុំ ពោធិ៍ចំរេីន ស្រុក បសេដ្ឋ ខេត្ដ កំពង់ស្ពឺ មុខរបរ អ្នកចិញ្ចឹមជ្រូក ដែលជាម្ចាស់ គណនី tik tok @User 4071311708297 និងជាម្ចាស់ គណនី ហ្វេសប៊ុក ឈ្មោះ Loc Le ដែលបានបង្ហោះព័ត៌មាន ញុះញង់ឱ្យមានការជ្រួសច្របល់ ពិសេសរារាំងដល់ការអនុវត្ដវិធានការ ការពារសុខមាភាពពលរដ្ឋក្នុងសង្គម ត្រូវបានកំលាំងនគរបាលធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការនីតិវិធីបន្ដ ។
ជាក់ស្ដែងបុគ្គលដែលបានប្រេីប្រាស់បណ្ដាញសង្គម ដេីម្បីធ្វើសកម្មភាពបង្ហោះព័ត៌មាន ចោទប្រកាន់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ទុយពីការពិត បានសារភាពទទួលស្គាល់ថាខ្លួនពិតជាបានធ្វេីសកម្មភាពដូចអ្វីដែលបានបង្ហោះក្នុងបណ្ដាញសង្គម tik tok និងប្រព័ន្ធបណ្តាញសង្គម facebook ពិតប្រាកដមែន។
ដោយមានសំណូមពរដ៏ទទូចពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោបានខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស តែបែរជាមានជនទុច្ចរិតមួយក្រុមតូចបែរជាយកការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ អាយុជីវិតមនុស្សរាប់លាននាក់ បញ្ហាសុខមាភាពសង្គម មកលេងសេីចនិងធ្វេីការញុះញង់ក្រោមរូបភាព ឧបាយកលផ្សេងទៅវិញ ។
ជាចុងក្រោយសំណូមពរបងប្អូនប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស សូមចូលរួមអនុវត្តវិធានសុខាភិបាល និងវិធានការបន្ទាន់ សម្ដេចតេជោ ហ៊ុន សែន ៣ ការពារ ៣ កុំ ដេីម្បីភូមិ ឃុំ សង្កាត់ ក្រុង ស្រុក គ្មានជំងឺកូវីដ.១៩ ,,,”៕