ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅថ្ងៃទី ១០ មេសា រកឃេីញករណីជំងឺកូវីដ-១៩ ចំនួន ៤៧៧នាក់ និងមានជាសះស្បេីយ ៩៦នាក់

86

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ម៉ោង ០២:០០ ល្ងាច ថ្ងៃទី ១០ មេសា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៧៧នាក់ (ឆ្លងសហគមន៌ ទាំងអស់) និងមានជាសះស្បេីយ ៩៦នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ៤០៨១នាក់ ចំនួនសំរាកពេទ្យ ១៩៧០នាក់ និងចំនួនជាសះស្បេីយសរុប កេីន ២០៨០នាក់ និង ស្លាប់ថ្មី ២នាក់ សរុប ស្លាប់ ២៦នាក់ ។

ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន 763532 ស្មេីនឹង 45448 ក្នុង១លាន នាក់៕

អត្ថបទដែលជាប់ទាក់ទង